ប្រទេស​ឥណ្ឌា ​ទំនង​ជា​ពន្យារពេល​បញ្ជូន​វ៉ាក់សាំង AstraZeneca ទៅ​ឱ្យ​មជ្ឈមណ្ឌល COVAX ដែល​គាំទ្រ​ដោយ GAVI/WHO សម្រាប់​ខែ​មីនា និង​មេសា។

អង្គការ UNICEF បាន​និយាយ​ថា៖ «វ៉ាក់សាំង​ដែល​ត្រូវ​ដឹកជញ្ជូន​ទៅ​ប្រទេស​នៅ​ក្នុង​កម្មវិធី COVAX នៅ​ខែមីនា និង​មេសា អាច​នឹង​ត្រូវ​ពន្យារ​ការ​នាំចេញ​វ៉ាក់សាំង​ដែល​ផលិត​ដោយ​វិទ្យាស្ថាន​សឺរុម​ឥណ្ឌា (Serum Institute of India)»។

កាល​ពី​ថ្ងៃទី ២៤ មីនា ប្រទេស​ឥណ្ឌា ​បាន​ផ្អាក​រាល់​ការ​នាំចេញ​វ៉ាក់សាំង AstraZeneca ដែល​ផលិត​ដោយ SII ដែល​ជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​បណ្តោះអាសន្ន​ដោយ​ត្រូវ​បំពេញ​តម្រូវការ​ក្នុង​ស្រុក ខណៈ​ករណី​ឆ្លង​នៅ​តែ​បន្ត​កើន​ឡើង៕