កាលពីថ្ងៃចន្ទ​ ទី ១៧ ​ឧសភា​ រដ្ឋមន្ត្រី​សុខាភិបាល​លោក Harsh Vardhan​ បាន​និយាយថា ការចែក​ចាយវ៉ាក់សាំង​នៅ​ឥណ្ឌាគួរ​តែកើន​ឡើងដល់​ ៥១៦ លាន​ដូស ត្រឹម​ខែកក្កដា ​និង​ច្រើនជាង​ ២ ពាន់លាន​ដូស​នៅចន្លោះ​ខែសីហា​ ដល់​ខែធ្នូ។

ទោះបីជា​ប្រទេស​ឥណ្ឌា ជា​ប្រទេស​ផលិត​វ៉ាក់សាំង​ធំជាង​គេបំផុត​នៅលើ​ពិភពលោក​ក៏ដោយ​ប៉ុន្តែ​មាន​ប្រជាជនតែ​ ១៤១,៦ ​លាននាក់​ប៉ុណ្ណោះ ​ដែល​បានទទួល​វ៉ាក់សាំង ១ ​ដូស។ នេះ​បើយោង​តាមទិន្នន័យ​របស់​ក្រសួង​សុខាភិបាល។ ប្រជាជន​ដែល​បានចាក់​វ៉ាក់សាំង​យ៉ាងពេញ​លេញមាន​ត្រឹមតែជាង ​៤០,៤ លាន​នាក់​ប៉ុណ្ណោះ។

រដ្ឋាភិបាល​បាន​និយាយថា​ខ្លួននឹង​បញ្ជូនវ៉ាក់សាំង​កូវីដ ១៩ ​ចំនួន ៥​ លាន​បន្ថែម​ទៀតទៅរដ្ឋផ្សេងៗ ​ក្នុងរយៈ​ពេល ៣​ ថ្ងៃ​ខាងមុខ​៕