កាលពី​ថ្ងៃអាទិត្យទី​ ២៤​ មករា​ ប្រទេស​ឥណ្ឌូនេស៊ី​ បាន​រឹបអូសយក​នាវា​ MT Horse​ ដែលមាន​ទង់ជាតិ​អ៊ីរ៉ង់​និង​នាវា MT Freya ដែលមាន​ទង់ជាតិ​ប៉ាណាម៉ាន​ជុំវិញការ​សង្ស័យថា​បាន​ផ្ទេរប្រេង​ខុសច្បាប់​នៅ​ក្នុង​ដែនទឹក។

នាវា​ទាំងពីរ​បានលាក់​អត្ដសញ្ញាណ​ដោយមិន​បង្ហាញ​ទង់ជាតិ​របស់​ពួកគេ​ហើយបិទ​ប្រព័ន្ធ​កំណត់​អត្តសញ្ញាណ​ដោយស្វ័យ​ប្រវត្តិ​និង​មិនបាន​ឆ្លើយតប​តាម​ការ​ហៅ​តាមវិទ្យុ។ ការដែល​ចោទ​កប៉ាល់​ទាំងពីរ​បានធ្វើ​ការផ្ទេរ​ប្រេង​នៅដែន​ទឹកនោះ​គឺ​ដោយសារ​ត្រូវបាន​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ប្រទះឃើញ​មានការ​លេច​ប្រេងចេញ​ពីកប៉ាល់ ​និង​ការបិទ​ប្រព័ន្ធ​កំណត់​អត្តសញ្ញាណ។

អ៊ីរ៉ង់ដែល​មិន​បានធ្វើ​អត្ថាធិប្បាយ​អំពីការ​រឹបអូសនេះ​ ហើយត្រូវ​បាន​ចោទប្រកាន់​ពី​បទ​លាក់បាំង​ការលក់​ប្រេង​របស់ខ្លួន​ដោយ​ការ​បិទ​ប្រព័ន្ធ​តាមដាន​នៅលើ​នាវា​ដឹកប្រេង​៕