ជំរំ​បាឡូហ្គាលី៖ ​យោធា​បង់ក្លាដែស​បាន​ចាប់​ផ្តើម​សាងសង់​របង​ព័ទ្ធ​ជុំវិញ​ជំរំ​ ដែល​មាន​ផ្ទះ​របស់​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​រាប់​សែន​ខ្នង​ ទោះបី​ជា​មាន​ការ​តវ៉ា​ពី​ក្រុម​មេ​ដឹកនាំ​សហគមន៍​ និង​ក្រុម​សិទ្ធិ​មនុស្ស​ក្តី​។​

អ្នក​ឆ្លើយឆ្លង​ AFP ​ម្នាក់​កាល​ពី​ថ្ងៃ​អង្គារ​បាន​ឃើញ​កងកម្លាំង​ក្នុង​សម្លៀក​បំពាក់​យោធា​ បាន​សាងសង់​សសរ​របង​រាយ​បន្លាលួស​យ៉ាង​មុត ​ព័ទ្ធ​ជុំវិញ​ជំរំ​ដ៏​ធំ​មួយ​នៅ​ឯ​ជំរំ​បាឡូហ្គាលី​នៅ​ព្រំដែន​ស្រុក​បាហ្សារ​ភាគ​អាគ្នេយ៍​។​

ស្នងការ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​នៅ​ប្រទេស បង់ក្លាដែស ​លោក ​ម៉ាហុប​ អាឡាមតាល់ឡុកឌឺរ​ បាន​អះអាង​ប្រាប់​AFP ថា ​ការ​សាងសង់​បាន​ចាប់​ផ្តើម​ ប៉ុន្តែ​បាន​បដិសេធ​មិន​អធិប្បាយ​បន្ថែម​​ទេ​។​

ប្រមុខ​យោធា​លោក​ឧត្តមសេនីយ៍​ អាហ្ស៊ីស​ អាហ៍ម៉េដ ​បាន​ថ្លែង​កាល​ពី​ខែ​មុន​ថា ​ក្រុម​វិស្វករ​យោធា​បាន​ចាប់​ផ្តើម​សាងសង់​សសរ​របង​ ហើយ​ដែល​យោធា​បាន ​«​ចេញ​បញ្ជា​» ​ឲ្យ​រាយ​បន្លា​លួស​ជុំវិញ​ជំរំ​នោះ​។​

ជំរំ​នោះ​មាន​មនុស្ស​រស់នៅ​ជិត ​១ ​លាន​នាក់​ ដែល​ភាគ​ច្រើន​នៃ​ពួក​គេ​ជា​ជន​ភាគ​តិច​មូស្លីម​រ៉ូហ៊ីងយ៉ា​ មាន​ប្រហែល ​៧៥ ​ម៊ឺន​​នាក់ ​ដែល​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​យុទ្ធនាការ​យោធា​ទ្រង់ទ្រាយ​ធំ ​នៅ​ក្នុង​ប្រទេស ​មីយ៉ាន់ម៉ា ​ក្បែរ​ខាង​កាល​ពី​ខែ​សីហា​ ឆ្នាំ ​២០១៧​។​

ក្រុម​ក្មេង​​រ៉ូ​ហ៊ីងយ៉ា​ រត់លេង​នៅ​​ជិត​សសរបេតុង ដែល​អាជ្ញាធរ​កំពុង​សាងសង់​ដាក់បន្លាលួស ជុំ​វិញ​ជំរំ​បាឡូហ្គាលី។ AFP

ម្ចាស់​ពាន​រង្វាន់​ណូបែល​សន្តិភាព​លោកស្រី ​អ៊ុងសាន ​ស៊ូ​ជី ​កាល​ពី​ថ្ងៃ​អង្គារ​បាន​ចេញ​ដំណើរ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ក្រុង​ឡាអេ​ ដើម្បី​ការពារ​មីយ៉ាន់ម៉ា​ប្រឆាំង​ការ​ចោទ​ប្រកាន់​ពី​បទ​អំពើ​ប្រល័យ​ពូជ​សាសន៍​។​

ការ​​សាងសង់​នោះ បាន​កំពុង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស ​បង់ក្លាដែស​ ហើយ​ប្រហែល​ជា​កំពុង​រៀបចំ​ទទួល​ជន​ភៀស​ខ្លួន​ទាំង​នោះ​ ជា​ពិសេស​ចាប់​តាំង​ពី​មាន​ការ​ព្យាយាម​ចុង​ក្រោយ​ ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ពួក​គេ​ត្រឡប់​ទៅ​ប្រទេស ​មីយ៉ាន់ម៉ា ​វិញ​ បាន​បរាជ័យ​កាល​ពី​ខែ​សីហា​។​

ក្រុម​ជន​ភៀស​ខ្លួន​ទាំង​​នោះ ​ត្រូវ​បាន​គេ​ហាម​ប្រាម​មិន​ឲ្យ​ចាកចេញ​ពី​ជំរំ​ ទោះ​បីជា​ពួក​គេ​មាន​មធ្យោបាយ​​​​ជា​ច្រើន ​​​ដើម្បី​ដោះ​ស្រាយ​​ក្តី​ ក៏​​អាជ្ញាធរ​មិន​អាច​គ្រប់គ្រង​ចលនា​របស់​ពួក​គេ​ទាំង​អស់​នោះ​បាន​​ដែរ។​

ចំណុច​ត្រួត​ពិនិត្យ​ថ្មី​នៅ​តាម​ផ្លូវ​សំខាន់​ធ្វើ​ដំណើរ​ទៅ​កាន់​ជំរំ​រ៉ូហ៊ីងយ៉ា​ ហើយ​បាន​បញ្ជូន​ពួក​​គេ​វិល​ត្រឡប់​ទៅ​លំនៅឋាន​ដើម​វិញ​ នៅ​ពេល​ពួក​គេ​បាន​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេង​ទៀត​របស់​បង់ក្លាដែស​។​

ប្រទេស ​បង់ក្លាដែស​ បាន​ផ្តាច់​ភ្លើង​មិន​ឲ្យ​ប្រើប្រាស់​អ៊ីនធឺណិត​ល្បឿន​លឿន​នៅ​ក្នុង​ជំរំ​រ៉ូហ៊ីងយ៉ា​ បាន​ដក​ហូត​យក​ស៊ីមកាត​ និង​ទូរស័ព្ទ​ដៃ​ ដែល​បាន​ប្រើប្រាស់​ដោយ​ក្រុម​ជន​ភៀស​ខ្លួន​ទាំង​នោះ​ ហើយ​​បាន​ប្តឹង​ជា​ច្រើន​ករណី​ប្រឆាំង​មនុស្ស​រាប់​រយ​នាក់ ​ជុំវិញ​ការ​ទទួល​បាន​អត្តសញ្ញាណ​ប័ណ្ណ​ដោយ​ខុស​ច្បាប់​។​

វិធានការ​ដើម្បី​សាងសង់​សសរ​របង​បន្លា​លួស​ ត្រូវ​បាន​ថ្កោល​ទោស​ដោយ​ក្រុម​មេ​ដឹកនាំ​រ៉ូហ៊ីងយ៉ា​ ដែល​បាន​ថ្លែង​ថា​ ពួក​គេ​អាច​នឹង ​«បង្កើត​» ឲ្យ​មាន​ភាព​ភ័យ​​ស្លន់ស្លោ​នៅ​ក្នុង​ចំណោម​ជន​រ៉ូហ៊ីងយ៉ា​។​

លោក ​ម៉ូហាម៉ាដ​ ហា​ស្ស៊ីម ​ថ្លែងថា​ ​«​វិធានការ​នេះ ​នឹង​រឹត​ត្បិត​ចលនា​របស់​យើង​»​៕ AFP/SK