ក្រុង​កូឡុំបូ៖ ​នាយក​រដ្ឋមន្ត្រី​ស្រីលង្កា ​លោក​ ម៉ាហ៊ីនដា​ រ៉ាចាប៉ាកសា​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ រដ្ឋាភិបាល​របស់​លោក​នឹង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ ហើយ​បាន​ពន្លឿន​គម្រោង​ការ​អភិវឌ្ឍន៍​កំពង់ផែ​ក្រុង​កូឡុំបូ​​ ដែល​បាន​សាងសង់​ដោយ​ប្រទេស ​ចិន​ ដើម្បី​ធានា​ថា​ ​កំពង់ផែ​នេះ​​នឹង​ក្លាយ​​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស​កោះ​មួយ​នេះ​។​

លោក​ រ៉ាចាប៉ាកសា​ បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ក្រុង​កូឡុំបូ​ រួម​ជាមួយ​ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​ស្រីលង្កា ​គឺ​លោក​ ចេង​ ស៊ីយៀន​ និង​ក្រុម​រដ្ឋមន្ត្រី​រដ្ឋាភិបាល​ផ្សេង​ទៀត​ ដែល​បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ មាន​ផ្ទៃ​ដី​ចំនួន ​២៦៩ ​ហិកតា​ ដែល​បាន​រាន​យក​ដី​សមុទ្រ​ ដើម្បី​គម្រោង​នោះ​​ថា​ជា​ផ្នែក​របស់​សង្កាត់​កូឡុំបូ​។​

ការ​បើក​សម្ពោធ​មួយ​ និង​ថ្ងៃ​​ដាក់​ដំណើរការ​ដំបូង​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឯ​ពិធី​​​​ដ៏​ធំ​មួយ​ ​ដោយ​មាន​ការ​បាញ់​​​​កាំជ្រួច​យ៉ាង​គគ្រឹក​គគ្រេង​ផង​នោះ​​​។​

មន្ត្រី​កំពង់ផែ​ក្រុង​កូឡុំបូ​ ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ​បន្ទាប់​ពី​កិច្ច​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថា ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្តេជ្ញា​ចិត្ត​ពន្លឿន​ការ​អនុវត្ត​គោល​នយោបាយ​ពិសេស​ របស់​កំពង់ផែ​ក្រុង​កូឡុំបូ​​ចេញ​ពី​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ នៅ​ក្នុង​ខែ​មករា ​ឆ្នាំ ​២០២០ ​នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​ និង​ព្យាយាម​សាងសង់​គម្រោង​ឲ្យ​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​មួយ ​សម្រាប់​ប្រទេស ​ស្រីលង្កា ​នៅ​ពេល​ឆាប់ៗ​​នេះ​។​

គម្រោង​នេះ​នឹង​បង្កើត​ឲ្យ​មាន​ការងារ​ធ្វើ​ជាង ​៨ ម៉ឺន​កន្លែង​ ​និង​ធ្វើ​ឲ្យ​​ស្រីលង្កា​ក្លាយ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ ​និង​ពាណិជ្ជកម្ម​ក្នុង​តំបន់៕ Xinhua/SK