The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រទេស ​អ៊ីរ៉ង់ ចាប់​ផ្តើម​ចុះ​ឈ្មោះ​បេក្ខជន​សម្រាប់​ការ​​បោះ​ឆ្នោត​​សភា​

ប្រទេស ​អ៊ីរ៉ង់ ចាប់​ផ្តើម​ចុះ​ឈ្មោះ​បេក្ខជន​សម្រាប់​ការ​​បោះ​ឆ្នោត​​សភា​

Content image - Phnom Penh Post
លោក​រដ្ឋមន្ត្រីក្រ​សួង​​មហា​ផ្ទៃអុី​រ៉ង់ Abdolreza Rahmani Fazli ថ្លែង​នៅក្នុង​សន្និសីទកាសែត។ AFP

ប្រទេស ​អ៊ីរ៉ង់ ចាប់​ផ្តើម​ចុះ​ឈ្មោះ​បេក្ខជន​សម្រាប់​ការ​​បោះ​ឆ្នោត​​សភា​

ក្រុង​តេអេរ៉ង់៖​ ប្រទេស ​អ៊ីរ៉ង់ ​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ចាប់​ផ្តើម​ចុះ​ឈ្មោះ​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​សភា​នៅ​ពេល​ខាង​មុខ​នេះ​ស្រប​ពេល​មាន​សម្ពាធ​ពី​អាមេរិក​កាន់​តែ​កើន​ឡើង​ទៅ​លើ​វិស័យ​សេដ្ឋកិច្ច​សំខាន់ៗ​របស់​ប្រទេស​នេះ​។

ការ​បោះ​ឆ្នោត​សភា​ជុំ​ទី ១១ ​នៅ​ក្នុង​ប្រទេស ​អ៊ីរ៉ង់ ​ត្រូវ​បាន​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី ​២១​ ខែ ​កុម្ភៈ​ ឆ្នាំ​ ២០២០ ​រយៈពេល​ ​៤ ​ឆ្នាំ​ ក្រោយ​ពី​ការ​បោះឆ្នោត​មួយ​នៅ​ក្នុង​ឆ្នាំ ​២០១៦​។

ការ​ចុះ​ឈ្មោះ​​បេក្ខជន​កាល​ពី​ថ្ងៃ​អាទិត្យ ​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ​អ៊ីរ៉ង់​នៅ​ក្នុង​រដ្ឋធានី​តេអេរ៉ង់​ ការិយាល័យ​រដ្ឋបាល​ខេត្ត ​នៅ​ទូទាំង​ប្រទេស​ និង​នៅ​ស្ថានទូត​​កុងស៊ុល​ និង​ស្ថាន​បេសកកម្ម​នៅ​បរទេស​។​

បេក្ខជន​សភា​ទាំង​អស់ ​អាច​ចុះ​ឈ្មោះ​របស់​ពួក​គេ​សម្រាប់​ការ​ប្រកួត​ប្រជែង​ត្រឹម​ថ្ងៃ​ទី ​៧ ​ខែ​ធ្នូ​។

ក្រុម​ប្រឹក្សា​​​​រដ្ឋ​ធម្មនុញ្ញ​​​របស់​ឆ្មាំ​ការពារ​អ៊ីរ៉ង់​ជា​ស្ថាប័ន​ត្រួត​ពិនិត្យ​សម្រាប់​ការ​​បោះ​ឆ្នោត​ នឹង​​​បញ្ជាក់​លក្ខណ​សម្បត្តិ​របស់​បេក្ខជន​ដែល​បាន​ចុះ​ឈ្មោះ​រួច​ ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត។​

លោក Abbas Ali Kadkhodaee ​អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​រដ្ឋ​ធម្មនុញ្ញ​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​បញ្ជាក់​ថា​ ស្ថាប័ន​​លោក​អាច​រឹត​ត្បិត​តិច​តួច​លើ​ការ​វាយ​តម្លៃ​ចំពោះ​​លក្ខណ​សម្បត្តិ​របស់​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​សភា​នៅ​ពេល​ខាង​មុខ​នេះ​។ ​

សភា​របស់​អ៊ីរ៉ង់​ ឬ ​ក្រុម​ប្រឹក្សា​របស់​ប្រជាជន​មាន​សមាជិក ​២៩០ ​រូប។ ​

ការ​ប្រជែង​យក​អាសនៈ​សភា​នឹង​ត្រូវ​​បែក​ចែក​រវាង​ក្រុម​អ្នក​អភិរក្ស​ និង​ក្រុម​កែ​ទម្រង់​និយម​៕ Xinhua/PSA

អត្ថបទគួរចាប់អារម្មណ៍