កាលពី​ថ្ងៃ​សុក្រ ទី ៧ ឧសភា​ប្រធាន​ក្រុមការងារ​ទទួលបន្ទុក​វ៉ាក់សាំង​របស់​រដ្ឋាភិបាល​អង់គ្លេស​លោក Clive Dix ឲ្យ​ដឹងថា​ករណី​វ៉ារ្យ៉ង់​ថ្មី​នៃ​កូវីដ១៩ អាច​នឹងមិន​រីករាលដាល​នៅក្នុង​ចក្រភព​អង់គ្លេស​ទៀត​ទេ​នៅ​ខែសីហា​នេះ។ នេះ​បើ​យោងតាម​សារព័ត៌មាន​ Daily Telegraph ។

លោក Dix បាន​និយាយថា៖ «នៅ​អំឡុង​ខែសីហា​យើង​អាច​នឹង​មិនមាន​ការរីក​រាលដាល​វ៉ារ្យ៉ង់ថ្មី​នៅក្នុង​ចក្រភព​អង់គ្លេស​ទេ»។

លោក​រំពឹងថា ប្រជាពលរដ្ឋ​គ្រប់រូប​នៅ​ចក្រភព​អង់គ្លេស​ទទួល​ការចាក់​វ៉ាក់សាំង​កូវីដ១៩ យ៉ាងតិចណាស់​ត្រឹម​ដូស​ទី ១ ត្រឹម​ខែកក្កដា។ លោក​បាន​និយាយ​បន្តថា ការធ្វើ​បែបនេះ​អាច​ការពារ​ប្រជាជន​ពី​ការឆ្លង​វ៉ារ្យ៉ង់​ថ្មី​របស់​វីរុស​កូរ៉ូណា។

ចក្រភព​អង់គ្លេស​មាន​ប្រជាជន​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​សរុប​របស់ខ្លួន​ដែល​ទទួល បាន​ដូស​ទី ១ នៃ​វ៉ាក់សាំង​កូវីដ១៩។ នៅក្នុង​ចក្រភព​អង់គ្លេស​វីរុស​កូវីដ១៩​បាន​សម្លាប់​មនុស្ស​ចំនួន ១២ ម៉ឺន​និង ៧,៨៥៨ នាក់​ក្នុងចំណោម​ករណី​ឆ្លង​ដល់​ទៅ ៤,៤ លាន​ករណី។