កាល​ពី​ថ្ងៃ​អាទិត្យ ទី ២៨ មីនា​នេះ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​រិះគន់​ប្រទេស​អភិវឌ្ឍ​ដែល​ទិញ​វ៉ាក់សាំង​កូវីដ ១៩ ស្តុក​ទុក។ បន្ថែម​ពី​នេះ ​លោក​បាន​អំពាវនាវ​អោយ​ប្រទេស​ទាំង​នោះ​ចែក​រំលែក​វ៉ាក់សាំង​ទៅ​បណ្តា​ប្រទេស​ដទៃទៀ​ត។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antonio Guterres បាន​និយាយ​ថា៖ «ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ទាក់ទង​នឹង​ការ​ចែកចាយ​វ៉ាក់សាំង ដែល​អយុត្តិធម៌​នៅ​ក្នុង​ពិភព​លោក»។ ប្រមុខ​អង្គការ​សហប្រជាជាតិ​បាន​រិះគន់​បណ្តា​ប្រទេស​អ្នក​ថា គិត​ពី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​ផ្គត់ផ្គង់​វ៉ាក់សាំង​លើស​ពី​តម្រូវការ​របស់​ប្រជាជន​របស់​ខ្លួន។

អគ្គលេខាធិការ​រូប​នេះបាន​លើក​ឡើង​ថា កម្មវិធី​ជំនួយ​អន្តរជាតិ COVAX កំពុង​ជួប​ប្រទះ​ការ​លំបាក​ពី​ព្រោះ​មាន​ការ​ស្តុក​ទុក​វ៉ាក់សាំង​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន៕