ប្រធាន​អង្គការ​សហប្រជាជាតិ​បាន​រិះគន់​ការ​ចែកចាយ​វ៉ាក់សាំង​កូវីដ ១៩ ​មិនមាន​ស្មើ​ភាព និង​អយុត្តិធម៌។​ ប្រធាន​អង្គការ​បាន​ចង្អុល​បង្ហាញថា ​មាន​ប្រទេស​ចំនួន​ ១០ ប៉ុណ្ណោះ​ ដែល​មាន​វ៉ាក់សាំង​ចំនួន ៧៥​ ភាគរយ​នៃ​វ៉ាក់សាំង​ដែល​ផលិត​សរុប។

កាល​ពី​ថ្ងៃ​ទី ១៧​ កុម្ភៈ​ នៅ​ក្នុង​កិច្ច​ប្រជុំ​ជាន់​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​លោក ​Antonio Guterres ​បាន​និយាយថា​ប្រទេស​ចំនួន​ ១៣០ មិនទាន់​បាន​ទទួល​វ៉ាក់សាំងទេ។ ​លោក ​Guterres បាន​អំពាវនាវ​ឱ្យមាន​ផែនការ​ចាក់​វ៉ាក់សាំង​សកលជា​បន្ទាន់​ ដើម្បី​ឲ្យ​ការ​ចែក​ចាយ​វ៉ាក់សាំង​មាន​ភាពស្មើ​គ្នា៕