The Phnom Penh Post Search

Search form

ប្រធានា​ធិបតី​តៃវ៉ាន់ អំពាវ​នាវ​ឲ្យ​ក្រុម​សម្ព័ន្ធ​មិត្ត ​ជួយ​ការពារ​​អធិបតេយ្យ​ភាព​របស់​​ខ្លួន

Content image - Phnom Penh Post
លោកស្រី​ប្រធានាធិបតី​​តៃ​វ៉ាន់ សៃ អុឹងវិន (កណ្តាល​)​ មក​ដល់​ដើម្បី​ធ្វើសន្និ​សីទកាសែត​​នៅវិមានប្រធានាធិបតី​​នៅក្នុង​​ក្រុង​តៃបុិកាលពីថ្ងៃ ៥ ​មករា​។ AFP

ប្រធានា​ធិបតី​តៃវ៉ាន់ អំពាវ​នាវ​ឲ្យ​ក្រុម​សម្ព័ន្ធ​មិត្ត ​ជួយ​ការពារ​​អធិបតេយ្យ​ភាព​របស់​​ខ្លួន

ក្រុងតៃប៉ិៈ​ ​ប្រធានា​ធិបតី​តៃវ៉ាន់ កាល​ពី​ថ្ងៃ​សៅរ៍ បាន​អំពាវនាវ​ឲ្យ​ក្រុម​សម្ព័ន្ធ​មិត្ត​ជួយ​ការពារ​អធិបតេយ្យ​របស់​ខ្លួន​ ដោយ​បាន​ចោទ​ប្រកាន់​ចិន​ពី​បទ​ធ្វើ​​ «​យុទ្ធនា​ការ​ដោយ​ចេតនា​»​ ដើម្បី​ធ្វើ​ឲ្យ​ប្រជាធិប​តេយ្យ​របស់​កោះ​មួយ​នេះ​ចុះ​ខ្សោយ ​ដោយបដិសេធ​មិន​ចរចា​ជា​មួយ​រដ្ឋាភិបាល​របស់​លោក​ស្រី​។

ចំណង​ទំនាក់​ទំនង​រវាង​​កោះ​តៃវ៉ាន់ និង​ចិន ​​ត្រូវ​បាន​ធ្លាក់​ចុះ​ក្នុង​កម្រិត​ទាប ​ចាប់​តាំង​ពី​ លោក​ស្រី សៃ​ អ៊ឹងវិន ​បាន​ឡើង​កាន់​អំណាច​នៅ​ក្នុង​ឆ្នាំ​ ២០១៦ មក​​ ដោយ​បាន​បដិសេធ​មិន​ទទួល​ស្គាល់​កោះ​តៃវ៉ាន់​ស្វយ័ត​គ្រប់គ្រង​ ​មិន​មែន​ជា​ផ្នែក ​«​របស់​ចិន​តែ​មួយ» នោះ​ទេ​។

ក្រុង​ប៉េកាំង​ បាន​កាត់​ផ្តាច់​ទំនាក់​ទំនង​ជា​ឯកតោ​ភាគី​ជា​មួយ​រដ្ឋ​ការ​របស់​លោក​ស្រី​ ហើយ​បាន​បង្កើន​សម​យុទ្ធ​យោធា​នៅ​ជុំវិញ​​កោះ​នោះ​ និង​​បាន​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ការ​ទូត​ជា​មួយ​ក្រុម​សម្ព័ន្ធ​មិត្ត​​​របស់​កោះ​នេះចុះ​ខ្សោយ​។

សម្តី​របស់​លោក​ស្រី​សៃ ​អ៊ឹងវិន ​បាន​ប្រើ​ វោហារ​ស័ព្ទ​រយៈពេល ១ សប្តាហ៍​ ​រវាង​អ្នក​ជិត​ខាង​ទាំង ២ ​នោះ​ បាន​ធ្វើ​ឲ្យ​ផ្ទុះ​កំហឹង​តាម​រយៈ​ការ​ធ្វើ​សុន្ទរកថា​របស់​ចិន​ដី​គោក​​ចេញ​ពី​ប្រធានា​ធិបតី​ចិន​លោក ​ស៊ី​ ជីន​​ភីង ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​។

លោក​​ ស៊ី​ បាន​ពិពណ៌នា​ ការ​បង្រួប​បង្រួម​កោះ​របស់​តៃវ៉ាន់​ជា​មួយ​ចិន​ដី​គោក​នោះជា ​«រឿង​ដែល​ចៀស​មិន​ផុត​»​ ហើយ​បាន​លើក​ឡើង​ពី​ឆន្ទៈ​របស់​ក្រុង​ប៉េកាំង​ម្តង​ហើយ​ម្តង​ទៀត​ថា ​នឹង​ប្រើ​កម្លាំង​ ប្រសិន​បើ​ចាំបាច់ ​ជា​ពិសេស​បើ​កោះ​តៃវ៉ាន់​ ហ៊ាន​ប្រកាស​ឯក​រាជ្យ​ជា​ផ្លូវ​ការ​នោះ​។​

លោក​ បាន​ថ្លែង​ផង​ដែរ​ថា ​ក្រុង​ប៉េកាំង​មាន​បំណង​ធ្វើ​ការ​ចរចា​ជា​មួយ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​ និង​ក្រុម​ផ្សេង​ៗ​ទៀត​នៅ​កោះ​តៃវ៉ាន់ ​ដែល​បាន​ទទួល​ស្គាល់​គោល​នយោបាយ​ «​ចិន​តែ​មួយ​» ​​របស់​ពួក​គេ ​ដោយ​​និយាយ​សំដៅ​ទៅ​លើ​ក្រុម​គណបក្ស​ប្រឆាំង​ធំ​ៗ​ទាំង​នោះ​របស់​កោះ​នេះ៕ AFP/SK

អត្ថបទគួរចាប់អារម្មណ៍