កាល​ពី​ថ្ងៃ​សៅរ៍ ​ទី ៦ មីនា ប្រធានាធិបតី​ប៉ារ៉ាហ្គាយ ​លោក Mario Abdo Benitez បាន​អំពាវនាវ​ឱ្យ​គណៈរដ្ឋមន្ត្រី​របស់​លោក​លាលែង​ពី​តំណែង បន្ទាប់​ពី​មាន​បាតុកម្ម​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​អំឡុង​ពេល​មាន​រោគរាត​ត្បាត​កូវីដ ១៩។

ការ​លើក​ឡើង​របស់​លោក ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​តវ៉ា​កាល​ពី​ថ្ងៃទី ៥ មីនា ទាក់ទង​នឹង​ការ​ខ្វះខាត​វ៉ាក់សាំង​កូវីដ ១៩ និង​ទាមទារ​ឱ្យ​លោក​លាលែង​ពី​តំណែង។

ការតវ៉ា​នោះ​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស និង​ក្រុម​អ្នក​តវ៉ា​ដែល​បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស ២១ នាក់៕