ប្រធានាធិបតី​ប្រេស៊ីល​ លោក Jair Bolsonaro បានបដិសេធ​មិន​អនុវត្តវិធានការ​សុខភាព​សាធារណៈ ​ដើម្បី​ទប់ស្កាត់​ការ​រីករាលដាល​នៃវីរុស​ត្រូវបាន​ពិន័យពីបទ​មិន​បាន​គោរពតាម​បទបញ្ជា​សុវត្ថិភាព​សុខភាព​នៅក្នុង​ព្រឹត្តិការណ៍​សាធារណៈ​មួយ​នៅក្នុង​រដ្ឋ Maranhao។

កាលពីថ្ងៃទី​ ២១ ​ឧសភា​ អភិបាលរដ្ឋ​ Maranhao លោក Flavio​ Dino បាននិយាយថា ​អាជ្ញាធរ​សុខាភិបាល​បាន​ប្តឹងលោក​ Bolsonaro​ ចំពោះ​ការផ្សព្វផ្សាយ​ឱ្យ​ មានការ​ជួបជុំ​នៅរដ្ឋ Maranhao​ដោយពុំមាន​អនុវត្ត​វិធានការ​ទប់ស្កាត់​ការរីករាលដាល​កូវីដ ១៩​។

លោក ​Bolsonaro ត្រូវបាន​មហាជន​រិះគន់​ជុំវិញការ​គ្រប់គ្រង​របស់​លោកចំពោះ​ការ​ទប់ស្កាត់​ការ​រីករាលដាល​កូវីដ ១៩ ​ដោយបដិសេធ​ការ​អំពាវនាវ​ឱ្យមាន​ការបិទខ្ទប់​ទូទាំង​ប្រទេស។

កាលពីខែមេសា​ ព្រឹទ្ធសភា​ប្រេស៊ីល​បាន​បើកការ​ស៊ើបអង្កេត​មួយ​អំពី​របៀបដែល​លោក Bolsonaro និង​រដ្ឋាភិបាល​របស់​លោកបាន​ឆ្លើយតប​ចំពោះវិបត្តិនេះ​ដោយបាន​ដាក់សម្ពាធន​យោបាយ​ទៅលើ​អតីត​ប្រធាន​ក្រុមកងទ័ព​មុន​ការបោះឆ្នោត​ដែលគ្រោង​ធ្វើនៅឆ្នាំ​ក្រោយ​៕