កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​​ ទី ​២៤ មករា ប្រធានាធិបតី​ម៉ិកស៊ិក​លោក​ Andres Manuel Lopez Obrador បាន​និយាយ​ថា ​លោក​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ​កូវីដ ១៩​។

លោក ​Lopez Obrador បាន​បង្ហោះ​សារ​ទៅ​កាន់​បណ្ដាញ​សង្គម​ថា៖ «ខ្ញុំ​សោកស្តាយ​ណាស់ ដែល​បាន​ប្រាប់​អ្នក​ថា ​ខ្ញុំ​បាន​ឆ្លង​ជំងឺ​កូវីដ ​១៩​។ រោគសញ្ញា ​គឺ​ស្រាល​ទេ ប៉ុន្តែ​ខ្ញុំ​គឺ​កំពុង​ទទួល​ការ​ព្យាបាល​​រួច​​ហើយ​។ ដូច​រាល់​ដង​ខ្ញុំ​មាន​សុទិដ្ឋិនិយម​។ យើង​នឹង​ឆ្ពោះ​ទៅ​មុខ​»។

លោក Lopez Obrador បាន​និយាយ​ថា​ លោក​នឹង​បន្ត​ភារកិច្ច​របស់​លោក​ពី​វិមាន​ប្រធានាធិបតី​ដែល​រួម​មាន​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin អំពី​វ៉ាក់សាំង Sputnik V របស់​ប្រទេស​រុស្ស៊ី​។

យ៉ាង​ណា​មិញ គេ​កម្រ​​ឃើញ​ Lopez Obrador ពាក់​ម៉ាស់​ ហើយ​បាន​ធ្វើ​ដំណើរ​យ៉ាង​មមាញឹក​ ដែល​រួម​មាន​ការ​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​ផងដែរ៕