កាលពីថ្ងៃចន្ទ ទី ២២ មីនា ប្រធានាធិបតីរុស្ស៊ីបានច្រានចោលការរិះគន់របស់បរទេសទៅលើវ៉ាក់សាំង SputnikV របស់រុស្ស៊ី។
វ៉ាក់សាំង SputnikV ត្រូវបានឧបត្ថម្ភដោយរដ្ឋរុស្ស៊ី ប៉ុន្តែមិនទាន់ត្រូវបានអនុម័តឱ្យប្រើប្រាស់នៅតាមបណ្តាប្រទេសលោកខាងលិចនៅឡើយទេ។ រុស្ស៊ីនៅតែទទូចថា វ៉ាក់សាំងរបស់ខ្លួនមានសុវត្ថិភាព និងមានប្រសិទ្ធភាពក្នុងការប្រើប្រាស់។
ក្រុមអ្នករិះគន់នៅបស្ចិមប្រទេសបានលើកសំណួរចោទអំពីវ៉ាក់សាំងដែលផលិតដោយរុស្ស៊ីនោះ ហើយបានចោទប្រកាន់រុស្ស៊ីថា បានប្រើវ៉ាក់សាំងនោះជាឧបករណ៍ឃោសនានយោបាយ។ ប៉ុន្តែលោក ពូទីន បានហៅការអត្ថាធិប្បាយរបស់ក្រុមអ្នករិះគន់នេះថា ជារឿងចម្លែក៕