ក្រុង​កូ​ឡុំ​បូៈ​ ប្រធានាធិបតី​ស្រីលង្កា​កាល​ពី​ថ្ងៃ​អាទិត្យ ​បាន​អំពាវនាវ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​នយោបាយ​​​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​ ដែល​លោក​បាន​ណែនាំ​កាល​ពី​ឆ្នាំ ​២០១៥ ​នោះ​។​

លោក​ Maithripala Siri- sena ​បាន​ថ្លែង​ថា ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​នៅ​ថ្ងៃ​ទី ​១៩​ ដែល​ជា​ពិសេស​បាន​ផ្លាស់ប្តូរ​អំណាច​ខ្លះ​របស់​ប្រធានាធិបតី​ទៅ​ឲ្យ​នាយក​រដ្ឋមន្ត្រី ​និង​ស្ថាប័ន​សំខាន់ៗ​មិន​ពាក់ព័ន្ធ​នយោបាយ​ គួរ​ត្រូវ​បាន​បោះបង់​ដោយសារ​តែ​ខ្លួន​​បាន​ដឹកនាំ​ឲ្យ​ឈាន​ទៅ​រក​ការ​តស៊ូ​អំណាច​។​

លោក​ Siri-sena ​បាន​ថ្លែង​ប្រាប់​ជំនួប​មួយ​នៅ​ក្នុង​ក្រុង​កូឡុំបូ ថា ​៖​ច្បាប់​នោះ ​«បាន​បង្ក​ឲ្យ​មាន​អស្ថិរភាព​។ ​មិន​មាន​មេ​ដឹកនាំ​តែ​ម្នាក់​នោះ​ទេ​»​។

ចំណែក​ប្រជាជន​ បាន​ជឿជាក់​ថា​ ប្រធានាធិបតី​ និង​នាយក​រដ្ឋមន្ត្រី ​កំពុង​ដឹកនាំ​​ខុសៗ​គ្នា​។​

លោក​ Siri-sena​ បាន​ឡើង​កាន់​អំណាច​ កាល​ពី​ឆ្នាំ ​២០១៥​ ដោយ​សន្យា​ថា ​នឹង​ធ្វើ​កំណែ​ទម្រង់​រដ្ឋ​ធម្មនុញ្ញ​ ដែល​ត្រូវ​ធ្វើ​វិសោធនកម្ម​ច្បាប់​នៅ​ថ្ងៃទី ​១៩​ នៅ​ក្នុង​នោះ​មាន​ការ​កាត់​បន្ថយ​អំណាច​នៃ​នាយក​ប្រតិបត្តិ ​និង​​ផ្តល់​សិទ្ធិ​ដល់​​រដ្ឋសភា​ឲ្យ​បាន​ច្រើន​ជាង​មុន​បន្ថែម​ទៀត​នោះ​។​

ប៉ូលិស​ និង​បុគ្គលិក​សាធារណៈ​ គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត ​និង​តុលាការ មិន​​​ត្រូវ​ជាប់​ពាក់ព័ន្ធ​ជាមួយ​​នយោបាយ​ជា​ដាច់​ខាត​៕AFP/SK​