The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រធានាធិបតី​អាមេរិក​ថា មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង ​ចង់​បំផ្លាញ​ចោល​ទីតាំង​នុយក្លេអ៊ែរ ១ ឬ ២ ​ក្នុង​ចំណោម​ទីតាំង​ចំនួន ​៥

ប្រធានាធិបតី​អាមេរិក​ថា មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង ​ចង់​បំផ្លាញ​ចោល​ទីតាំង​នុយក្លេអ៊ែរ ១ ឬ ២ ​ក្នុង​ចំណោម​ទីតាំង​ចំនួន ​៥

Content image - Phnom Penh Post
លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​សេតវិមាន​​​។ រូប Yonhap

ប្រធានាធិបតី​អាមេរិក​ថា មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង ​ចង់​បំផ្លាញ​ចោល​ទីតាំង​នុយក្លេអ៊ែរ ១ ឬ ២ ​ក្នុង​ចំណោម​ទីតាំង​ចំនួន ​៥

ក្រុង​សេ​អ៊ូលៈ ​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ ​បាន​ថ្លែង​ថា ​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​ គីម​ ជុងអ៊ុន ​​ចង់​បំផ្លាញ​ចោល​ទីតាំង​នុយក្លេអ៊ែរ ​១ ​ឬ ​២ នៅ​ក្នុង​ចំណោម​ទីតាំង​ទាំង ​៥ ​នៅ​ក្នុង​ប្រទេស​របស់​លោក​​ក្នុង​អំឡុង​ជំនួប​នៅ​ក្នុង​ក្រុង​ហាណូយ ​កាល​ពី​ខែ​កុម្ភៈ​។

លោក ត្រាំ ​បាន​ធ្វើ​ការ​អធិប្បាយ​នៅ​ក្នុង​បទ​សម្ភាស​មួយ​ជា​មួយ​សារព័ត៌មាន​ Fox News ​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ជា​ថ្មី​ថា​ មិន​អនុញ្ញាត​ឲ្យ​ប្រទេស ​អ៊ីរ៉ង់ ​មាន​អាវុធ​នុយក្លេអ៊ែរ​ទេ​ស្រប​ពេល​ជា​មួយ​នឹង​ភាព​តានតឹង​ផ្នែក​យោធា​កាន់​តែ​កើន​កម្តៅ​ជាមួយ​សាធារណ​រដ្ឋ​អ៊ិស្លាម​នេះ​។

លោក ​ត្រាំ​ បាន​ថ្លែង​ថា៖ ​«នៅ​ពេល ​ដែល​ខ្ញុំ​ចាក​ចេញ​ពី​ប្រទេស ​វៀតណាម​ ជា​ទី​ដែល​ខ្ញុំ​បាន​ចូលរួម​ជំនួប​នោះ ខ្ញុំ​បាន​និយាយ​ទៅ​កាន់​លោក​ប្រធាន ​គីម ​ជុងអ៊ុន ​ហើយ​ខ្ញុំ​គិត​យ៉ាង​ច្បាស់ ​ហើយ​និយាយ​ថា​ លោក​មិន​ទាន់​បាន​ត្រៀម​ខ្លួន​សម្រាប់​កិច្ច​ព្រមព្រៀង​ណា​មួយ​ ដោយសារ​តែ​លោក​ចង់​បំផ្លាញ​ចោល​តែ​ទីតាំង​នុយក្លេអ៊ែរ​ ១​ ឬ ២ ​ប៉ុណ្ណោះ»​។

Content image - Phnom Penh Post
មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន (ឆ្វេង) ជួប​ជាមួយ​នឹង​លោក ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ នៅ​ក្រុង​ហាណូយ​។ AFP

លោក​ បាន​បន្ថែម​ថា៖ ​«គាត់ ​(គីម​ ជុងអ៊ុន​) មាន​ទីតាំង​នុយក្លេអ៊ែរ​ចំនួន ៥ ​ខ្ញុំ​បាន​និយាយ​ថា​ ចុះ ​៣ ​ទីតាំង​ទៀត​»។

ជំនួប​នៅ​ក្រុង​ហាណូយ​ បាន​បរាជ័យ​ ដោយសារ​លោក ​ត្រាំ ​និង ​គីម ជុងអ៊ុន ខកខាន​មិន​បាន​បំពេញ​ភាព​ខ្វះ​ចន្លោះ​របស់​​ពួក​គេ​ជុំវិញ​លក្ខខណ្ឌ​នៃ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង​ និង​ការ​កាត់​បន្ថយ​ទណ្ឌកម្ម​របស់​ក្រុង​វ៉ាស៊ីនតោន​។ ចាប់​តាំង​ពី​ពេល​នោះ​មក ការ​ចរចា​ទ្វេភាគី ក៏​បាន​ជាប់​គាំង​។ ​​

ទោះ​ជា​យ៉ាង​ណា​ ​ក៏​លោក ​ត្រាំ បញ្ជាក់​ថា ​មិន​ទាន់​មាន​ការ​តេស្ត​នុយក្លេអ៊ែរ ​ឬមីស៊ីល​ចម្ងាយ​ឆ្ងាយ​​​ទេ៕ Yonhap/PSA

អត្ថបទគួរចាប់អារម្មណ៍