កាលពី​ថ្ងៃ​អង្គារ ទី២០ មេសា ប្រធានាធិបតី​អាមេរិក លោក Joe Biden បាន​និយាយថា សហរដ្ឋអាមេរិក​ត្រូវ​តែ​បង្កើន​ការផលិត​យានយន្ត​អគ្គិសនី ដើម្បី​តាម​ទាន់ និង​យកឈ្នះ​ប្រទេស​ចិន។

កាលពី​ថ្ងៃទី ២០ មេសា លោក Biden បាន​ទៅធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​ផលិត​អាគុយ និង​រថយន្តក្រុង​អគ្គិសនី។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក Biden បាន​និយាយថា យើង​គួរតែ​ជា​អ្នកផ្គត់ផ្គង់​រថយន្តក្រុង​អគ្គិសនី និង​យានយន្ត​នៅលើ​ពិភពលោក​ដ៏សំខាន់​បំផុត។ ឥឡូវនេះ​យើង​កំពុង​រត់តាម​ពីក្រោយ​ប្រទេស​ចិន។

លោក Biden បានស្នើ​ចំណាយ​ថវិកា ១៧៤ ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ជំរុញ​ការផលិត និង​លក់​រថយន្តក្រុង ព្រមទាំង​រថយន្ត​ដែល​គ្មាន​ការបំភាយ​ឧស្ម័ន និង​បង្កើន​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី។

ការជំរុញ​របស់​សេតវិមាន​ក្នុង​ការផ្តល់​អគ្គិសនី​ដល់​យានយន្ត​នេះ កើតឡើង​នៅពេល​ដែល​ប្រទេស​ចិន​បាន​គ្រប់គ្រង​ទីផ្សារ​រថយន្តក្រុង​អគ្គិសនី​នៅលើ​ពិភពលោក។ Proterra ដែល​ជា​ក្រុមហ៊ុន​ស្តុក​រថយន្ត និង​ថាមពល​អាមេរិក បាន​ប៉ាន់ប្រមាណ​ថា ៥០ ភាគរយ​នៃ​រថយន្តក្រុង ដែល​ផលិត​នៅ​អាមេរិក​ខាងជើង នៅ​ឆ្នាំ ២០២៥ នឹង​ក្លាយជា​រថយន្ត​ដែល​ត្រូវ​ប្រើ​អគ្គិសនី៕