​កាលពី​ថ្ងៃអង្គារ​ទី​ ២៦​ មករា​ ប្រធានាធិបតី​អាហ្រ្វិក​ខាងត្បូង​លោក ​Cyril​ ​Ramaphosa​ បាន​ជំរុញ​ប្រទេស​ដែល​ធូរធារ​បញ្ឈប់​ការ​បញ្ជា​ទិញ​វ៉ាក់សាំង​កូវីដ ១៩​ ដែល​មិន​ត្រូវការ​ជា​បន្ទាន់​ទេ​។​ លោក​បាន​និយាយ​ថា​ ប្រទេស​ទាំងអស់​ត្រូវ​ចូលរួម​សហការ​គ្នា​ ដើម្បី​ទប់ស្កាត់​ការរីករាល​ដាល​នៃ​កូវីដ ១៩​។​

​ការ​លើក​ឡើង​របស់​លោក​ ​ធ្វើ​ឡើង​បន្ទាប់ពី​ប្រធាន​អង្គការ​សុខភាព​ពិភព​លោក​បាន​រិះគន់​ទៅ​បណ្តា​ប្រទេស​អ្នក​មាន​មួយចំនួន​បាន​ស្តុកទុក​វ៉ាក់សាំង​កូវីដ ១៩ ​លើស​តម្រូវការ​។​ បន្ថែម​ពីនេះ​ ក្រុមហ៊ុន​ដែល​ផលិត​វ៉ាក់សាំង​ខ្លះ​ផ្តោតទៅលើ​ប្រាកចំណេញ ​ជាជាង​ការបញ្ឍប់​ការរីករាលដាល​ទូទាំង​សកល​។​ ដូច្នេះ​ប្រទេស​ដែល​មិនសូវ​មាន​ថវិការ​អាច​នឹង​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ ទោះបីជា​មាន​ការ​ផ្តល់​វ៉ាក់សាំង​ដោយ​មិន​គិតថ្លៃ​ពី​សំណាក់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ​។​

​ការរីករាល​ដាល​នៃ​ជំងឺ​ផ្តាសាយ​អាហ្រ្វិក​ខាងត្បូង​គឺ​អាក្រក់​បំផុត​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​ ហើយ​ទ្វីប​អាហ្រ្វីក​កំពុង​ព្យាយាម​ទទួល​បាន​វ៉ាក់សាំង​គ្រប់គ្រាន់​ ដើម្បី​ចាប់ផ្តើម​ការ​ចាក់វ៉ាក់​សាំង​ទូទាំង​ប្រទេស​ដែល​មាន​ប្រជាជន​ប្រមាណ​ ១,៣​ ពាន់​លាន​នាក់​៕