The Phnom Penh Post Search

Search form

ប្រធា​នាធិប​តី​អ៊ីស្រាអែល​ រិះគន់​សំណើ​សុំ​ឲ្យមាន​ច្បាប់ ​ដែល​អាច​ឈានទៅរក​ការបង្កើត​សហគម​ន៍ជ្វីហ្វ​

Content image - Phnom Penh Post
ប្រធានាធិបតីអ៊ីស្រាអែល​លោក Reuven Rivlin (ស្តាំ) ជួបជាមួយ​​ព្រះម្ចាស់​ William Arthur Philip Louis នៃប្រទេស​អង់គ្លេស​។ AFP

ប្រធា​នាធិប​តី​អ៊ីស្រាអែល​ រិះគន់​សំណើ​សុំ​ឲ្យមាន​ច្បាប់ ​ដែល​អាច​ឈានទៅរក​ការបង្កើត​សហគម​ន៍ជ្វីហ្វ​

ក្រុង​ហ្ស៊េរុយ​សាឡិមៈកាល​ពី​ថ្ងៃ​អង្គារ​ ប្រធានា​ធិបតី ​អ៊ីស្រាអែល បាន​រិះគន់​​ ជុំវិញ​ការ​ស្នើ​សុំ​ឲ្យ​មាន​ច្បាប់​មួយ ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​ការ​បើក​ទ្វារ​ដើម្បី​ឆ្ពោះ​ទៅ​រក​កា​របង្កើត​សហ​គមន៍​ជន​ជាតិ​ជ្វីស​នៅ​ក្នុង​ប្រទេស​នេះ​។

ការ​អត្ថា​ធិប្បាយ​របស់​លោក Reuven Rivlin គឺជា​ការ​អន្តរា​គមន៍​ដ៏​កម្រ​នៅ​មួយ​ក្នុង​កិច្ច​ការ​នយោ​បាយ​របស់​ប្រធានា​ធិបតី​នៃ​ប្រទេស​នេះ​ តួនាទី​របស់​លោក​ គឺ​ជា​និមិត្ត​រូប​ដ៏​មាន​សារៈ​សំខាន់​។

លោក​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​នៅ​ក្នុង​លិខិត​បើក​ចំហមួយ ​ដោយ​ចង្អុល​ទៅ​លើ​ឃ្លា​មួយ​នៅ​ក្នុង​សំណើ​សុំ​ឲ្យ​មាន​ច្បាប់​ដែល​ចាត់​ទុក​អុី​ស្រា​អែល​ថា​ជា«ប្រទេស​កំណើត​របស់​ជន​ជាតិ​ជ្វីហ្វ»។

អ្វី​ដែល​គេ​ហៅថា ​ច្បាប់​រដ្ឋ​ដែល​រដ្ឋាភិបាល​សង្ឃឹម​ថា ​នឹង​ត្រូវ​បាន​អនុម័ត​នៅ​ចុងខែ​នេះ​ អាច​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ច្បាប់​មូល​ដ្ឋាន​របស់​ប្រទេស​ ដែល​អាច​ប្រើ​ប្រាស់​ជា​រដ្ឋ​ធម្ម​នុញ្ញ​មួយ​៕ NS

អត្ថបទគួរចាប់អារម្មណ៍