ក្រុងហ្ស៊ឺណែវ៖​ ប្រធាន​អង្គការ​សុខភាព​ពិភព​លោក​ បាន​ថ្លែង​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ថា​ លោក​បាន​កំពុង​ដាក់​ខ្លួន​ឯង​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ ក្រោយ​ពី​មាន​មនុស្ស​ម្នាក់ ​ដែល​លោក​បាន​ទំនាក់ទំនង​ជាមួយ​ បាន​ធ្វើ​តេស្ត​រក​ឃើញ​មាន​ផ្ទុក​ជំងឺ​កូវីដ ​១៩​ ប៉ុន្តែ​បាន​បញ្ជាក់​ថា​ លោក​មិន​មាន​រោគ​សញ្ញា​ជំងឺ​កូវីដ ​១៩ ​​ទេ​។​

លោក ​តេ្រដូស ​អេដហាណូម ហ្គឺ​ប្រ៊ីយេស៊ូស បាន​ថ្លែង​នៅ​ក្នុង​គេហទំព័រ​ធ្វីធើរ​ថា​៖ «​ខ្ញុំ​បាន​ស្គាល់​ ខណៈ​ខ្ញុំ​បាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ម្នាក់​ ដែល​បាន​ធ្វើ​តេស្ត​រក​ឃើញ​មាន​ផ្ទុក​ជំងឺ​កូវីដ ​១៩​»​។​

លោក​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​មាន​សុខភាព​ល្អ​ទេ ​ហើយ​ខ្ញុំ​មិន​មាន​រោគ​សញ្ញា​ជំងឺ​កូវីដ ​១៩ ​នោះ​ទេ ​ប៉ុន្តែ​ខ្ញុំ​នឹង​ដាក់​ខ្លួន​ឯង​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ នៅ​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​ អនុលោម​ទៅ​តាម​នីតិវិធី​​របស់​អង្គការ​សុខភាព​ពិភព​លោក​ ហើយ​ធ្វើ​ការ​ចេញ​ពី​ផ្ទះ​វិញ​»​។​

លោក ​តេ​ដ្រូស បាន​ស្ថិត​នៅ​កន្លែង​ជួរ​មុខ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ទីភ្នាក់ងារ​សុខភាព​អង្គការ​សហប្រជាជាតិ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លង​រាលដាល ​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ប្រភេទ​ថ្មី​ដ៏​ចម្លែក​មួយ​នេះ​។​

ជំងឺ​កូវីដ ​១៩ ​ត្រូវ​បាន​គេ​អះអាង​ថា ​បាន​ផ្តាច់​ជីវិត​មនុស្ស​ជិត ​១,២ ​លាន​នាក់ ​ហើយ​បាន​ឆ្លង​​ទៅ​មនុស្ស​ផ្សេង​ទៀត ​នៅ​លើ​ពិភព​លោក​ជាង ​៤៦ ​លាន​នាក់​ ចាប់​តាំង​ពី​មេរោគ​ផ្លូវ​ដង្ហើម​នេះ​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​ចិន​ កាល​ពី​ចុង​ឆ្នាំ ២០១៩​។​

លោក ​តេដ្រូស បាន​បញ្ជាក់​នៅ​លើ​គេហ​ទំព័រ​ធ្វីធើរ​ថា​៖ «​វា​គឺ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ ដែល​យើង​ទាំង​អស់​គ្នា​បាន​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភព​លោក​»​។​

«បញ្ហា​នេះ​ ថា​តើ​យើង​នឹង​កាត់​ផ្តាច់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ ​១៩​ ការ​ទប់ស្កាត់​វីរុស​ផ្លូវ​ដង្ហើម​ និង​ការ​ការពារ​ប្រព័ន្ធ​សុខភាព​ដោយ​របៀប​ណា​?​»​។​

អតីត​រដ្ឋមន្ត្រី​សុខាភិបាល​ និង​ការ​បរទេស​អេត្យូពី ​មាន​វ័យ ​៥៥ ​ឆ្នាំ ​អស់​រយៈ​ពេល​ប៉ុន្មាន​ខែ​មក​នេះ​ បាន​បញ្ជាក់​អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា ​មនុស្ស​ម្នាក់ៗ​បាន​ដើរ​តួ​យ៉ាង​សំខាន់​ នៅ​ក្នុង​ការ​បញ្ឈប់​ការ​ឆ្លង​រាល​ដាល​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ប្រភេទ​ថ្មី​មួយ​នេះ​។ ​

អង្គការ​សុខភាព​ពិភព​លោក​បាន​ស្នើ​ឱ្យ​មនុស្ស​ទាំង​អស់​ ត្រូវ​លាង​ដៃ​ដោយ​ប្រុងប្រយ័ត្ន ​ដោយ​នាំ​គ្នា​ពាក់​ម៉ាស់ ​និង​រក្សា​គម្លាត​នៅ​ឆ្ងាយ​ពី​គ្នា​ ខណៈ​អង្គការ​សុខភាព​ពិភព​លោក​បាន​អំពាវ​នាវ​ឱ្យ​អាជ្ញាធរ​គ្រប់​កម្រិត​ទាំង​អស់​ត្រូវ​ធ្វើ​ការ​ស្វែង​រក​អ្នក​ផ្ទុក​មេរោគ​ ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​ ការ​ធ្វើ​តេស្ត ​និង​យក​ចិត្ត​ទុក​ដាក់​សម្រាប់​ករណី​ឆ្លង​ជា​ច្រើន​ បន្ទាប់​មក​តាម​ដាន ​និង​ដាក់​ទំនាក់ទំនង​របស់​ពួក​គេ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​។​

ការ​អត្ថាធិប្បាយ​របស់​លោក ​តេដ្រូស បាន​ធ្វើ​ឡើង ​ខណៈ​មាន​ការ​ខឹង​សម្បា ​និង​ក្រេវក្រោធ​កាន់​តែ​ខ្លាំង​ឡើង​ ជុំវិញ​ការ​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ថ្មី​ ខណៈ​​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​បាន​ប៉ះពាល់​​ម្តង​ទៀត​នៅ​រដូវ​រងា​ ជាមួយ​ការ​បិទ​ប្រទេស ​និង​ការ​រឹត​ត្បិត​ជា​ថ្មី​ម្តង​ទៀត​ ដោយ​មាន​គោល​បំណង​ចង់​បញ្ឈប់​ការ​ឆ្លង និង​ស្លាប់​យ៉ាង​ឆាប់​រហ័ស​ ដោយសារ​ជំងឺ​កូវីដ ​១៩​។​

រដ្ឋាភិបាល​អឺរ៉ុប​មួយ​ចំនួន​បាន​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ ដើម្បី​ទប់ស្កាត់​អំពី​ការ​ព្រួយ​បារម្ភ​ នៃ​ការ​ឆ្លង​រាល​ដាល​កាន់​តែ​ខ្លាំង​ឡើង​នៅ​លើ​ពិភព​លោក​។​

ពិភព​លោក​បាន​កត់ត្រា ​អំពី​ការ​ស្លាប់​ជាង ​២៧៩ ០០០ ​នាក់​ ចាប់​តាំង​ពី​វីរុស​នេះ​បាន​ចាប់​ផ្តើម​ឆ្លង​រាលដាល​នៅ​លើ​ពិភព​លោក​។​

ក្រុង​ហ្ស៊ឺណែវ​ ជា​ទី​ដែល​អង្គការ​សុខភាព​ពិភព​លោក​ បាន​ដាក់​ទីស្នាក់ការ​បាន​ប្រកាស​ថា ​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ជា​ថ្មី​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ហើយ​បាន​និយាយ​ថា ​ប្រទេស​របស់​ខ្លួន​នឹង​ចាត់​វិធានការ​ដាក់​ប្រទេស​ស្វ៊ីស ​ឱ្យ​រួច​ផុត​ពី​ការ​ឆ្លង​ជំងឺ​កូវីដ ​១៩​ និង​បិទ​បារ៍​ទាំង​អស់ ​ភោជនីយដ្ឋាន ​និង​ហាង​មិន​សំខាន់​មួយ​ចំនួន​ផង​ដែរ៕ AFP/SK