The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋៈ ទ័ព​អាកាស​ស៊ីរី​ ​ឆ្លើយ​តប​ទៅ​នឹង​​ការ​វាយ​ប្រហារ​មីស៊ីល​របស់​អ៊ីស្រាអែល

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋៈ ទ័ព​អាកាស​ស៊ីរី​ ​ឆ្លើយ​តប​ទៅ​នឹង​​ការ​វាយ​ប្រហារ​មីស៊ីល​របស់​អ៊ីស្រាអែល

Content image - Phnom Penh Post
ក្រុម​អ្នកសង្គ្រោះ​​​​ដែលត្រូវ​គេស្គាល់​ថា ក្រុម​មួក​ស​​​​ទាញយកសាក​សពច​េញ​ពី​​កម្ទេចថ្ម​អ​គា​រក្រោយ​កា​រ​វាយប្រ​ហា​រផ្លូវអាកាស។ AFP

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋៈ ទ័ព​អាកាស​ស៊ីរី​ ​ឆ្លើយ​តប​ទៅ​នឹង​​ការ​វាយ​ប្រហារ​មីស៊ីល​របស់​អ៊ីស្រាអែល

ក្រុង​បេរូត៖ ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​សាណា ​បាន​និយាយ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា ​ទ័ព​ការពារ​អាកាស​ស៊ីរី​បាន​ឆ្លើយ​តប​ទៅ​នឹង ​«ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​»​ នៅ​ក្បែរ​​ក្រុង​ដាម៉ាស​។​

ទីភ្នាក់ងារ​សារព័ត៌មាន​នេះ​បាន​ឲ្យ​​ដឹង​ទៀត​ថា​៖​ «​ទ័ពអាកាស​របស់​យើង​បាន​ប្រឈម​មុខ​ជាមួយ​ការ​វាយ​ «ប្រហារ​របស់​អ៊ីស្រាអែល​​» ​នៅ​រដ្ឋធានី​ដាម៉ាស​ភាគ​ខាង​លិច ​ដោយ​បាន​បន្ថែម​ថា​ ការ​វាយ​ប្រហារ​នោះ​បាន​ធ្វើ​ឡើង​ចេញ​ពី ​«​ដែន​អាកាស​របស់​ស៊ីរី​»​នៅ​តំបន់​ហ្គូ​ឡេន​ ហៃស៍​ (Golan Hights)។​

ទីភ្នាក់ងារ​សារព័ត៌មាន​សាណា​បាន​បន្ត​ថា​៖ «​ពួក​គេ​មាន​សមត្ថភាព​បាន​បាញ់​ទម្លាក់​មីស៊ីល​របស់​សត្រូវ​អស់​ជា​ច្រើន​គ្រាប់​ នៅ​មុន​មីស៊ីល​ទាំង​នោះ​ហោះ​ទៅ​គោលដៅ​»​។​

ក្រុម​អ្នក​ឆ្លើយឆ្លង ​AFP ​នៅ​ក្នុង​សង្កាត់​មួយ​ចំនួន​នៃ​ទីក្រុង​ដាម៉ាស​ បាន​ឮ​សំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង​នៅ​ប្រហែល​ម៉ោង ​១ ​និង ​១៥ ​នាទី​យប់​។​

ទូរទស្សន៍​រដ្ឋ​បាន​បង្ហាញ​រូបភាព​ផ្ទុះ​នៅ​លើ​អាកាស​។​

សារព័ត៌មាន​សាណា​បាន​បញ្ជាក់​ថា​ ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ បាន​កំណត់​គោលដៅ​ទៅ​លើ​តំបន់​អាល់​-​គីស្វាហ៍​ ដែល​បាន​កំណត់​គោល​ដៅ​រួច​មក​ហើយ​ទៅ​លើ​តំបន់​នោះ ​អស់​ជា​ច្រើន​លើក​កាល​ពី​ពេល​កន្លង​ទៅ​ ប៉ុន្តែ​បាន​វាយ​ប្រហារ​ទៅ​លើ​ភូមិ​ម៉ាច ​អាល់-​សាល់​តាន់​ និង​ភូមិ​​ជីសរ៍​ បាកដាដ​ ផង​ដែរ​។​

យោង​តាម​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស៊ីរី​ដែល​បាន​ថ្លែង​ថា ​ភ្លើង​បាន​ឆេះ​នៅ​ក្នុង​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ជា​ច្រើន​ហើយ​ទីតាំង​ឈរ​ជើង​របស់​កងកម្លាំង​រដ្ឋាភិបាល​ និង​អ៊ីរ៉ង់​យ៉ាង​តិច ​៣ ​កន្លែង ​បាន​រង​ការ​វាយ​ប្រហារ​នៅ​ទីនោះ​៕ AFP/SK

អត្ថបទគួរចាប់អារម្មណ៍