ក្រុង​ដាម៉ាសៈ ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​បាន​រាយ​ការណ៍​ឲ្យ​ដឹង​ថា​ ឃ្លាំង​គ្រាប់រំសេវ​​មួយ​កន្លែង​នៅ​ក្រុង​ដាម៉ាស​ បាន​ផ្ទុះ​កាល​ពី​សៅរ៍​ ដោយ​អ្នក​សារ​ព័ត៌​មាន ​AFP ​ម្នាក់​នៅ​ក្នុង​ក្រុង​ដាម៉ាស​ប្រទេស​ ស៊ី​រី​ បានឮ​សំឡេង​ផ្ទះ​​​ឃ្លាំង​នោះ​ដែ​រ​។ ​

ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​សាណា​របស់​រដ្ឋ​បាន​និយាយ​ដោយ​លើក​ឡើង​ពី​ប្រភព​យោធា​មួយ​ថា​៖ «​ឃ្លាំង​ផ្ទុក​គ្រាប់រំសេវសម្រាប់​កង​កម្លាំង​ស៊ី​រី​នៅ​ក្រុង​ដាម៉ាស​ភាគ​ខាង​លិច ​បាន​ផ្ទុះ​ ក្រោយ​ពី​មាន​ការ​វាយ​ប្រហារ​មួយ​នៅ​ក្នុង​តំបន់​ជិត​ៗ​នោះ​ បាន​ចាប់​ផ្តើម​រាល​ដាល​កាន់​តែ​ខ្លាំង​ឡើង»​។​

​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​សាណា​បាន​ឲ្យ​ដឹងទៀត​​ថា ​ឃ្លាំង​គ្រាប់​រំ​សេវ​មាន​ទី​តាំង​នៅ​ក្នុង​តំបន់​​ ដែ​ល​យោធា​កាន់កាប់​នៅ​ក្នុង​ស្រុក ​Mashrou ​Dummar ជាយ​ក្រុង​ដាម៉ាស​ភាគ​លិច​៕ SK