ក្រុង​យុាំង​ហ្គោនៈ ​រយៈ​ពេល​មួយ​សប្តាហ៍​ក្រោយ​ពី​ក្រុម​អ្នក​ស៊ើប​អង្កេត​UN ​បាន​អំពាវ​នាវ​ឲ្យ​លោក​ និង​ក្រុម​ឧត្តម​សេនីយ៍​កំពូល​ដទៃ​ទៀត​ ត្រូវ​កាត់​ទោស​ពី​បទ​ប្រល័យ​ពូជ​សាសន៍​ប្រឆាំង​នឹង​រ៉ូហ៊ីង​យ៉ា​ប្រមុខ​កង​ទ័ព​មីយ៉ាន់​ បាន​ថ្លែង​ថា ​អង្គ​ការ​សហ​ប្រជា​ជាតិ គ្មាន​សិទ្ធិ​ជ្រៀត​ជ្រែក​នៅ​ក្នុង​អធិប​តេយ្យ​ភាព​នៃ​ប្រទេស​របស់​លោក ​បាន​ទេ​។​

ការ​ឆ្លើយ​ដ៏​ផ្គើន​បែប​នេះ​ គឺជា​ប្រតិ​កម្ម​ជា​សាធារ​ណៈ​លើក​ដំបូង​របស់​ប្រមុខ​កង​ទ័ព ​ចាប់​តាំង​ពី​​បេស​កកម្ម​ស្វែង​រក​ការ​ពិត​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ បាន​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​នេះ​​ បង្វែរ​ក្រុម​មេ​ដឹក​នាំ​យោ​ធា​ជាន់​ខ្ពស់​នេះ​ទៅ​តុលា​ការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ​(ICC)​ វិញ​នោះ​។ ​

លោក​ឧត្តម​សេនីយ៍​ ក៏​បាន​ទាត់​ចោល​ការ​ទាម​ទារ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ឲ្យ​កង​ទ័ព​ដក​ខ្លួន​ពី​ជីវិត​នយោ​បាយ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា​ ជា​ទី​ដែល​ខ្លួន​នៅ​តែ​មាន​ឥទ្ធិ​ពល​ ថ្វី​បើ​​មាន​អន្តរ​កាល​មួយ ​ឈាន​ទៅ​ការ​គ្រប់​គ្រង​ដោយ​ស៊ីវិល​នៅ​ក្នុង​ឆ្នាំ​២០១១​ ក្តី​។

​សារ​ព័ត៌​មានMyawady ​បាន​រាយ​ការណ៍​អំពី​លោក​ Min Aung Hlaing​ដែល​បាន​ថ្លែង​ប្រាប់​កង​ទ័ព​នៅ​ក្នុង​សន្ទរ​កថា​មួយ​ កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ គ្មាន​ប្រទេស ​អង្គ​ការ ​ឬ​ក្រុម​ណា​មួយ មាន​សិទ្ធិ​ជ្រៀត​ជ្រែក ​និង​ធ្វើ​ការ​សម្រេច​ចិត្ត​ទៅ​លើ​អធិប​តេយ្យ​ភាព​នៃ​ប្រទេស​មួយ​ បាន​ទេ​៕ PSA