ក្រុង​សេអ៊ូល៖ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក ​ស៊ូហ៍​ វុក​ បាន​ប្តេជ្ញា​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ នឹង​ការពារ​សន្តិភាព​ និង​វិបុលភាព​នៅ​ឧបទ្វីប​កូរ៉េ​ឱ្យ​បាន​ខ្លាំង​ក្លា​ ខណៈ​លោក​បាន​ប្រារព្ធ​ខួប​លើក​ទី​១០​ នៃ​ការ​វាយ​ប្រហារ​កាំភ្លើង​ធំ​របស់​កូរ៉េ​ខាង​ជើង​​ទៅ​លើ​កោះ​ព្រំដែន​កូរ៉េ​ខាង​ត្បូង​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​អស់​យ៉ាង​ច្រើន​។

ការ​បាញ់​ផ្លោង​កាល​ពី​ថ្ងៃទី ​២៣​ ខែ​វិច្ឆិកា ​ឆ្នាំ ​២០១០​ ទៅ​លើ​កោះ​យុនភីយុង ​(Yeonpyeong) ​ជា​កោះ​ខ្សែ​បន្ទាត់​ព្រំដែន​ជួរ​មុខ​នៅ​ជិត​ព្រំដែន​សមុទ្រ​លឿង​ ដែល​បាន​បើក​ការ​វាយ​ប្រហារ​ដំបូង​របស់​កូរ៉េខាង​ជើង​ ទៅ​លើ​ទឹក​ដី​​កូរ៉េ​ខាង​ត្បូង​ ចាប់​តាំង​ពី​សង្គ្រាម​កូរ៉េ​ឆ្នាំ ​១៩៥០-​៥៣​ ហើយ​បាន​បង្ក​ឱ្យ​ទាហាន​ជើង​ទឹក ​២ ​នាក់​ និង​ជន​ស៊ីវិល ​២ ​នាក់​ផ្សេង​ទៀត​ស្លាប់ ​នៅ​ក្នុង​ការ​វាយ​ប្រហារ​គ្នា​នៅ​ទីនោះ​។​

លោក ​ស៊ូហ៍​ វុក ​បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​រំឭក​មួយ​ នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​ ដែល​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​បរិវេណ​បញ្ចុះ​សព​ទាហាន​ជាតិ ​១ កន្លែង​ នៅ​កណ្តាល​ទីក្រុង​ដៃជុន ​(Daejeon)​ថា៖ ​«​សន្តិភាព​ពិត​ប្រាកដ​ ត្រូវ​បាន​គាំទ្រ​ដោយ​កងកម្លាំង​ដ៏​ខ្លាំង​ក្លា​»​។ ​«យើង​នឹង​បង្កើត​កង​កម្លាំង​ការពារ​សន្តិភាព​ និង​វិបុលភាព​នៅ​ឧបទ្វីប​កូរ៉េ​ឱ្យ​បាន​ខ្លាំង​ក្លា​ ក្នុង​គោល​បំណង​មិនមែន ​ដើម្បី​ឱ្យ​ការ​ឈឺ​ចាប់​អតីតកាល​កើត​ឡើង​ច្រំដែល​ទៀត​​ទេ​»​។​

កង​ម៉ារីន​ថ្លែង​ថា​ ខ្លួន​នឹង​ប្រគល់​កន្លែង​ដាក់​កាំភ្លើង​ធំ​ទៅ​ឱ្យ​អង្គភាព​យុនភីយុង​ប្រើប្រាស់ ​ដើម្បី​វាយ​បក​វិញ​ជា​ការ​ឆ្លើយ​តប​​នឹង​ការ​វាយ​ប្រហារ​របស់​កូរ៉េ​ខាង​ជើង​៕ Yonhap/SK