The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រមុខ​ការពារ​ជាតិ​​ជប៉ុន​បញ្ជាក់​អំពី​តម្រូវ​ការ​​​ចាំបាច់ ​សម្រាប់​ប្រតិបត្តិការ​តំបន់​ប្រឆាំង​ការ​គំរាម​ពី​កូរ៉េ​ខាង​ជើង​




ប្រមុខ​ការពារ​ជាតិ​​ជប៉ុន​បញ្ជាក់​អំពី​តម្រូវ​ការ​​​ចាំបាច់ ​សម្រាប់​ប្រតិបត្តិការ​តំបន់​ប្រឆាំង​ការ​គំរាម​ពី​កូរ៉េ​ខាង​ជើង​

Content image - Phnom Penh Post
លោក​រដ្ឋមន្ត្រីការ​ពារ​ជាតិ​​ជប៉ុន ថា​រូ កូណូ (ស្តាំ)​​ ថ្លែងនៅក្នុង​​សន្និ​សីទ​ពី​ចម្ងាយ​។ Yonhap

ប្រមុខ​ការពារ​ជាតិ​​ជប៉ុន​បញ្ជាក់​អំពី​តម្រូវ​ការ​​​ចាំបាច់ ​សម្រាប់​ប្រតិបត្តិការ​តំបន់​ប្រឆាំង​ការ​គំរាម​ពី​កូរ៉េ​ខាង​ជើង​

ក្រុង​វ៉ាស៊ីនតោន៖ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន ​គឺ​លោក ​ថារូ ​កូណូ ​បាន​បញ្ជាក់​អំពី​តម្រូវ​ការ​​ចាំបាច់​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​កាល​ពី​ថ្ងៃ​ពុធ​ ដោយ​បាន​ចុះ​បញ្ជី​ប្រទេស​កូរ៉េ​ខាង​ជើង​ និង​ចិន​ថា ​បាន​គំរាម​ប្រទេស​ជប៉ុន​ និង​ដូច​ជា​គំរាម​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​ នៅ​ក្នុង​តំបន់​ដែរ។​

លោក ​ថារូ ​កូណូ​ បាន​ថ្លែង​ថា៖ «ប្រទេស​ចិន ​បាន​កំពុង​បង្កើន​ការ​ចំណាយ​ទៅ​លើ​វិស័យ​ការពារ​ជាតិ​របស់​ពួក​គេ​កាន់​តែ​ច្រើន​ឡើង​ នៅ​ក្នុង​រយៈពេល ​៣០ ​ឆ្នាំ​ចុង​ក្រោយ​នេះ​» ​ដោយ​បាន​បញ្ជាក់​ថា​ ការ​ចំណាយ​ទៅ​លើ​វិស័យ​ការពារ​ជាតិ​របស់​ប្រទេស​ចិន​ បាន​ហក់​ឡើង​ដល់​ទៅ ​៤៤ ​ដង​ នៅ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​។​

ប្រមុខ​ការពារ​ជាតិ​ជប៉ុន​ បាន​ថ្លែង​នៅ​ក្នុង​សិក្ខា​សាលា​មួយ​បាន​រៀបចំ​ដោយ​មជ្ឈមណ្ឌល ​ដើម្បី​យុទ្ធសាស្ត្រ​ និង​ការ​សិក្សា​អន្តរជាតិ​មាន​មូលដ្ឋាន​នៅ​ក្រុង​វ៉ាស៊ីនតោន​ថា៖ ​«បន្ថែម​ពី​នោះ​ យើង​បាន​មើល​ឃើញ​ប្រទេស​កូរ៉េ​ខាង​ជើង​ ជា​ប្រទេស​កំពុង​អភិវឌ្ឍ​សមត្ថភាព​មីស៊ីល​កាន់​តែ​ខ្លាំង​ឡើង​។​ យើង​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​ ចំពោះ​គោល​បំណង​របស់​ពួក​គេ​»​។​

រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​បាន​បញ្ជាក់​ថា ​ប្រទេស​របស់​លោក​បាន​ស្វះស្វែង​រក​ ដើម្បី​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល​បាលីស្ទិក ​Aegis Ashore​ នៅ​ចំ​ពេល​ដែល​កូរ៉េ​ខាង​ជើង​ បាន​បាញ់​មីស៊ីល​មុន​ជំនួប​កំពូល​អាមេរិក​ កូរ៉េ​ និង​កូរ៉េ​ខាង​ជើង​ កាល​ពី​ខែ​មិថុនា​ ឆ្នាំ ​២០១៨​។​

លោក​បាន​ថ្លែង​ថា ​ក្រុង​តូ​ក្យូ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ បាន​ដក​ចេញ​ផែនការ​ដាក់​ពង្រាយ​ប្រព័ន្ធ​មីស៊ីល​នោះ​ ជុំវិញ​ហេតុផល​សុវត្ថិភាព​៕ Yonhap/SK

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក​ កើត ​រិទ្ធ​ បាន​ប្រាប់​ឯកអគ្គ​រាជទូត​អូស្ត្រាលី​លោក ​Pablo​ Kang ​នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​អង្គារ នៅ​ក្រសួង​យុត្តិធម៌​ថា​ ការ​ចាប់​ខ្លួន​បុគ្គល​ណា​មួយ​ដោយ​សមត្ថកិច្ច គឺ​ធ្វើ​ទ្បើង​ដោយ​អនុលោម​តាម​ច្បាប់​​កម្ពុជា។​

  • ភ្នំពេញ៖ ដោយ​សង្កេត​ឃើញ​ពី​ការ​ប្រឈម​របស់​​ប្រជាកសិករ​កម្ពុជា​​មួយ​ចំនួន​ ជាពិសេស​អ្នក​នៅ​ទី​ដាច់​ស្រយាល​ ដែល​បាត់បង់​ទីផ្សារ​​​​ព្រោះ​តែ​វិបត្តិ​កូវីដ យុវជន ​១ ក្រុម ​បាន​រួមគ្នា​បង្កើត​គម្រោង​ COVID Farmer Hacker ដើម្បី​ជួយ​​អ្នក​ខិតខំ​ដាំដុះ​តែ​ត្រូវ​រងគ្រោះ​ពី​ការ​រំខាន​ដល់​​​សេដ្ឋកិច្ច​​បង្ក​ដោយ​វីរុស​កូរ៉ូណា។​

  • ភ្នំពេញ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ ​​ដែល​ចុះ​បញ្ជី​សញ្ញាប័ណ្ណ​សាជីវកម្ម​នៅ​ផ្សារ​មូលបត្រ​កម្ពុជា ​(CSX) បាន​រាយការណ៍​អំពី​ប្រតិបត្តិការ​អាជីវកម្ម​ដ៏​ល្អ​ប្រសើរ​នៅ​ត្រីមាស​ទី​២ ​ឆ្នាំ​នេះ ទោះបី​ជា​​ខ្លួន​ទទួល​រង​នូវ​សម្ពាធ​ខ្លះៗ​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ ​១៩ ​ដែល​បណ្ដាល​ឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា មាន​ការ​ធ្លាក់ចុះ​ក៏​ដោយ​។​

  • ភ្នំពេញ៖ ​លោកស្រី​ ​ភឿង​ សកុណា ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌ ​និង​គ្រប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​អនុវត្ត​នីតិវិធី​ និង​ទម្រង់​បែបបទ​នៃ​ការ​គ្រប់គ្រង​អាជីវកម្ម​កាត់សក់​ ​អ៊ុត​សក់​ និង​លម្អ​ក្រចក

  • ភ្នំពេញ៖ ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក ​ម៉ម​ ប៊ុន​ហេង បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ដែល​ធ្វើ​ការ​ផ្នែក​គាំពារ​មាតា​ និង​ទារក​ ត្រូវ​​បង្កើន​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ និង​ហានិភ័យ​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ។

  • មណ្ឌលគិរី៖ សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ពី​ម្សិលមិញ​បាន​សម្រេច​ឃុំ​ខ្លួន​ចាងហ្វាង​សារព័ត៌មាន​អនឡាញ​ម្នាក់​នៅ​ពន្ធនាគារ​​ខេត្ត​ក្រោម​បទ​ចោទ ​«ឈូស​ឆាយ​ដី​ព្រៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​» បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​​ថ្ងៃទី ២២ កញ្ញា ​តាម​ដីកា​តុលាការ​ពាក់ព័ន្ធ​ការ​ឈូស​ឆាយ​ដី​ព្រៃ ​និង​ប្រើប្រាស់​សារធាតុ​ញៀន។