The Phnom Penh Post Search

Search form

ប្រមុខ​ក្រុម​រក្សា​សន្តិសុខ ​អង្គការ​សហប្រជាជាតិ​ ស្នើ​ឲ្យ​ប្រទេស​សមាជិក​ជួយ​ផ្តល់​ទាហាន ឬ​ប៉ូលិស​បន្ថែម

Content image - Phnom Penh Post
អគ្គលេខាធិការរងទទួលបន្ទុកកិច្ចប្រតិបត្តិការរក្សាសន្តិសុខលោក Jean Pierre Lacroix ចូលរួមពិធីប្រារព្ធទិវារក្សាសន្តិសុខនៅម៉ាលី។ AFP

ប្រមុខ​ក្រុម​រក្សា​សន្តិសុខ ​អង្គការ​សហប្រជាជាតិ​ ស្នើ​ឲ្យ​ប្រទេស​សមាជិក​ជួយ​ផ្តល់​ទាហាន ឬ​ប៉ូលិស​បន្ថែម

បុរី​ញូវយ៉កៈ អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​បេសកកម្ម​ការងារ​ថែរក្សា​សន្តិភាព​លោក Jean-Pierre Lacroix កាល​ពី​ថ្ងៃ​ពុធ​បាន​ស្នើ​ឲ្យ​រដ្ឋ​ជា​សមាជិក​ជួយ​ផ្ដល់​កង​កម្លាំង​ជា​កងទ័ព និង​ជា​ប៉ូលិស​បន្ថែម​ទៀត ដើម្បី​ចូលរួម​ការងារ​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ។

លោក Lacroix បាន​ថ្លែង​ក្នុង​កម្មវិធី​តស៊ូ​មតិ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​លើ​ប្រធាន​បទ​បេសកកម្ម​ថែរក្សា​សន្តិភាព​ថា៖ «ខ្ញុំ​ក៏​ចង់​ឆ្លៀត​យក​ឱកាស​នេះ ដើម្បី​អំពាវនាវ​រដ្ឋ​សមាជិក​ទាំង​អស់ ជា​ពិសេស​បណ្ដា​សមាជិក ដែល​មាន​សមត្ថភាព​យោធា​ខ្ពស់ និង​ទំនើប​ឲ្យ​ធ្វើ​យ៉ាង​ណា​ជួយ​បញ្ជូន​កងទ័ព
និង​ប៉ូលិស​បន្ថែម​មក​ឲ្យ​អង្គការ​សហប្រជាជាតិ»។

លោក Lacroix បាន​ថ្លែងថា៖ «យើង​នៅតែ​បន្ត​ត្រូវការ​កងកម្លាំង​បន្ថែម​ជាខ្លាំង ដែល​រួមមាន​ទាំង​ឧទ្ធម្ភាគចក្រ​កង​កម្លាំង​ប្រឆាំង និង​ឧបករណ៍​គ្រឿង​ផ្ទុះ​កែ​ច្នៃ​កង​កម្លាំង​ប្រតិកម្ម​រហ័ស ការ​ស្វែង​យល់​អំពី​ស្ថានភាព​ជុំវិញ​ខ្លួន និង​ក្រុម​ជំនួញ​ខាង​ផ្នែក​វេជ្ជសាស្ត្រ»។

លោក​ក៏បាន​កត់សម្គាល់​ផងដែរ​ថា៖ «យើង​ទទួល​ស្វាគមន៍​រាល់​ជំនួយ​ទាំងអស់​ដែល​មាន​ជំនាញ​ក្នុង​ផ្នែក​ទាំង​អស់​នេះ»។

ថ្លែង​អំពី​សារៈសំខាន់​របស់​ស្ត្រី​នៅក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព​លោក Lacroix បាន​កត់​សម្គាល់​ថា «ការ​ចូល​រួម​ពី​សំណាក់​រដ្ឋ​សមាជិក គឺជា​គន្លឹះ​យ៉ាង​សំខាន់ ដើម្បី​បង្កើន​ចំនួន​ស្ត្រី​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​រក្សា​សន្តិភាព»។

ប្រធាន​ក្រុម​រក្សា​សន្តិភាព​នៃ​អង្គការសហប្រជាជាតិ បាន​ថ្លែងថា៖ «ស្រី្ត​ជាច្រើន​ក្នុង​កងកម្លាំង​រក្សា​សន្តិភាព​ជា​ធម្មតា បាន​ជួយ​បង្កើន​ប្រសិទ្ធ​ភាព​នៃ​ការ​រក្សា​សន្តិភាព។ យើង​ត្រូវ​តែ​បង្កើន​ចំនួន​កងកម្លាំង​រក្សា​សន្តិភាព​ជា​ស្ត្រី​ឲ្យ​ច្រើន​ថែម​ទៀត​នៅ​គ្រប់​លំដាប់​ថ្នាក់៕

Xinhua/PDN

អត្ថបទគួរចាប់អារម្មណ៍