The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រមុខ​ប្រតិបត្តិ​នៃ​តំបន់​រដ្ឋបាល​ពិសេស ​រិះគន់​ការ​ជ្រៀតជ្រែក​របស់​​បរទេស ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​ក្រុង​​​ហុងកុង​

ប្រមុខ​ប្រតិបត្តិ​នៃ​តំបន់​រដ្ឋបាល​ពិសេស ​រិះគន់​ការ​ជ្រៀតជ្រែក​របស់​​បរទេស ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​ក្រុង​​​ហុងកុង​

Content image - Phnom Penh Post
បុរស​ម្នាក់កា​ន់រូប​ថត​​​របស់លោក ដូណាល់ ត្រាំ ខណៈក្រុម​អ្នកតវ៉ា​គ្រ​វី​ទង់ជាតិ​អាមេ​រិក​អំឡុង​ពេលហែក្បួន។ AFP

ប្រមុខ​ប្រតិបត្តិ​នៃ​តំបន់​រដ្ឋបាល​ពិសេស ​រិះគន់​ការ​ជ្រៀតជ្រែក​របស់​​បរទេស ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​ក្រុង​​​ហុងកុង​

ក្រុង​ហុងកុង៖​ ប្រមុខ​ប្រតិបត្តិ​នៃ​តំបន់​រដ្ឋបាល​ពិសេស​ក្រុង​ហុងកុង (HKSAR) នៃ​​ប្រទេស ​ចិន ​លោកស្រី ​ការី ​ឡាម ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ការ​ជ្រៀត​ជ្រែក ​របស់​បរទេស​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់ ​HKSAR​ មិន​ត្រឹមត្រូវ​ទាល់​តែ​សោះ​។ ​

លោកស្រី ​ឡាម​ បាន​ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន​មួយ​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​សុំ​អ្វី​ដែល​ហៅ​ថា​​​ច្បាប់​សិទ្ធិ​មនុស្ស ​និង​លទ្ធិប្រជាធិបតេយ្យ​ក្រុង​ហុងកុង ​នៅ​សភា​អាមេរិក​នោះ​។

លោកស្រី​បាន​លើក​ឡើង​ពី​ការ​ប្រឆាំង​ចំពោះ​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​បរទេស​ ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​​​​របស់ ​HKSAR នៅ​ក្នុង​ទម្រង់​ណា​មួយ​នោះ​។

Content image - Phnom Penh Post
ប្រ​មុខប្រតិបត្តិ​តំបន់រដ្ឋ​បាល​ពិ​សេស​លោកស្រី ការី ឡាម ថ្លែង​នៅក្នុង​អំឡុងសន្និ​សីទ​កាសែត​​​​នៅក្រុងហុង​កុង​។ Xinhua

នៅ​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​នោះ ​លោកស្រី ​ឡាម​ ក៏​បាន​ថ្លែង​ថា ​លោកស្រី​មាន​ទុក្ខ​សោក​យ៉ាង​ជ្រាលជ្រៅ​បំផុត ​ដោយ​អំពើ​ហិង្សា​នៅ​តាម​ស្ថានីយ​រថភ្លើង​ធំៗ ​(MTR) ​គឺ​ស្ថានីយ​ Prince Edward​ និង​ភាគ​កណ្តាល​របស់​ក្រុង​ហុងកុង​ ដោយ​បាន​អំពាវនាវ​ឲ្យ​បញ្ចប់​ការ​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ក្រុង​នេះ​។ ​​

លោកស្រី​ ឡាម​ បាន​ថ្លែង​ថា ​ព្រលាន​យន្តហោះ ​និង​ប្រព័ន្ធ​ផ្លូវ​ដែក​ ​គឺ​ជា​អាយុ​ជីវិត​របស់​ក្រុង​ហុងកុង ​ទាក់​ទង​ទៅ​នឹង​ជីវិត​ប្រចាំ​ថៃ្ង​របស់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​យ៉ាង​ជិត​ស្និទ្ធ​ ដោយ​បាន​បន្ថែម​ថា​ ការ​បង្កើន​អំពើ​ហិង្សា​នឹង​​មិន​អាច​ដោះ​ស្រាយ​បញ្ហា​សង្គម​បាន​ទេ ​ប៉ុន្តែ​ធ្វើ​ឲ្យ​ជម្លោះ ​ការ​បែក​បាក់​ និង​ការ​ស្អប់​គ្នា​កាន់​តែ​កើន​ឡើង​។

លោកស្រី​បាន​អំពាវនាវ​ដល់​ផ្នែក​ទាំង​អស់​នៃ​សហគមន៍​ក្រុង​ហុងកុង ​ឲ្យ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា។ ​

Content image - Phnom Penh Post
​​ក្រុម​អ្នក​តវ៉ាហែ​ក្បួន​​ពី​សួន Chater Garden ទៅ​កាន់​ស្ថានកុង​​ស៊ុល​អាម​េរិក​នៅក្រុង​ហុងកុង​។ AFP

លោកស្រី​បាន​ថ្លែង​ថា ​គោលការណ៍​ច្បាប់ ​គឺ​ជា​គុណ​តម្លៃ​ដ៏​មាន​សារៈសំខាន់​របស់​ក្រុង​ហុងកុង​ និង​រដ្ឋាភិបាល​របស់ ​HKSAR ​នឹង​ស៊ើបអង្កេត​លើ​ឧប្បត្តិហេតុ​ហិង្សា​ទាំង​អស់​យោង​​តាម​ច្បាប់។

លោកស្រី ​ឡាម​ ក៏​បាន​ថ្លែង​ថា ​រដ្ឋាភិបាល​ HKSAR​ ពិត​ជា​មាន​ភាព​ស្មោះត្រង់​ក្នុង​ការ​ចូលរួម​ការ​ពិភាក្សា​ជាមួយ​ប្រជាជន​មក​ពី​កន្លែង​ផ្សេងៗ​គ្នា​ ហើយ​លោកស្រី ​និង​មន្ត្រី​ដទៃ​ទៀត ​នឹង​ទៅ​ដល់​​សហគមន៍​នោះ​នៅ​ក្នុង​ខែ​នេះ ​ដោយ​បាន​បន្ថែម​ថា​ លោកស្រី​នឹង​ព្យាយាម​ធ្វើ​ឲ្យ​ការ​ពិភាក្សា​នោះ​បើក​ចំហ​ដល់​សាធារណជន​ទាំង​អស់៕ China Daily/PSA

អត្ថបទគួរចាប់អារម្មណ៍