ក្រុងការ៉ាកាស:ប្រមុខសិទ្ធិមនុស្ស UN លោកស្រី Michelle Bachelet កាលពីថ្ងៃសុក្រ បានអំពាវនាវឲ្យវ៉េណេស៊ុយអេឡាដោះលែងក្រុមប្រឆាំងដែលជាប់ពន្ធនាគារឲ្យមានសេរីភាព និងបានថ្លែងថា ប្រទេសដែលរួបរឹតដោយវិបត្តិមួយនេះ ប្រឈមនឹងសា្ថនភាពមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។
ស្តីរបស់លោកស្រី បានកើតឡើងនៅពេលបញ្ចប់ទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោកស្រីនៅក្នុងប្រទេសនេះតាមការអញ្ជើញរបស់លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ដែលប្រឈមនឹងការចោទប្រកាន់ពីបទបង្ក្រាបទៅលើក្រុមអ្នកប្រឆាំងនយោបាយស្របពេលមានការខ្វះខាតសម្ភារប្រើប្រាស់ជាមូលដ្ឋានយ៉ាងខ្លាំង។
លោកស្រី Bachelet បានថ្លែងថា៖ «ខ្ញុំបានអំពាវនាវឲ្យក្រុមអាជ្ញាធរឲ្យដោះលែងអ្នកដែលត្រូវបានឃុំខ្លួន ឬ ត្រូវបានដកសេរីភាពរបស់ពួកគេចំពោះការប្រើប្រាស់សិទ្ធិស៊ីវិលក្នុងលក្ខណៈសន្តិវិធី ដោយបាននិយាយយោងដល់អ្នកប្រឆាំងរដ្ឋាភិបាលរបស់លោកម៉ាឌូរ៉ូរាប់រយនាក់ដែលថ្មីៗនេះ បានជាប់ពន្ធនាគារ»។
លោកស្រី ក៏បានជួបជាមួយក្រុមសាច់ញាតិរបស់អ្នកដែលត្រូវបានគេឃុំខ្លួន ភាគច្រើនក្នុងចំណោមពួកគេ ត្រូវរងការចោទប្រកាន់ពីបទសមគំនិត ដើម្បីផ្តួលរំលំរដ្ឋាភិបាលផងដែរ។ លោកស្រីបាននិយាយសាច់ញាតិប្រជាជនដែលបានស្លាប់នៅក្នុងអំឡុងការតវ៉ាប្រឆាំងលោក ម៉ាឌូរ៉ូ កាលពីឆ្នាំ ២០១៧៕ PSA