បុរី​ញូវយ៉ក៖ ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក អង់តូនីញ៉ូ ​ហ្គុយតឺរេស ​បាន​ស្នើ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​បង្កើត​​ច្រក​​ដឹក​ជញ្ជូន​ថ្មី​មួយ​នៅ​តាម​ព្រំ​ដែន​ប្រទេស ​តួកគី ដើម្បី​អនុញ្ញាត​ឲ្យ​ជំនួយ​មនុស្ស​ធម៌​ទៅ​ដល់​មនុស្ស​ដែល​រង់ចាំ​ជំនួយ​នៅ​ស៊ីរី​ភាគ​ឦសាន​ ​ជា​ទី​ដែល​ការ​ផ្គត់ផ្គង់​ថ្នាំ​ពេទ្យ​ កំពុង​ខ្វះខាត​យ៉ាង​ខ្លាំង​នៅ​ទីនោះ​។​

អនុសាសន៍​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​របាយការណ៍​មួយ​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​ទៅ​កាន់​ក្រុម​សមាជិក​ក្រុម​ប្រឹក្សា​​ ហើយ​ត្រូវ​បាន​គេ​មើល​ឃើញ​កាល​ពី​ថ្ងៃ​សៅរ៍​ដោយសារ​ព័ត៌មាន ​AFP​។​

សមាជិក​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​លោក​ខាង​លិច​ បាន​ស្នើសុំ​ទៅ​លោក ​អង់តូនីញ៉ូ ហ្គុយតឺរេស ​កាល​ពី​ដើម​ខែ​មករា​ ដើម្បី​ផ្តល់​ជូន​ជម្រើស​ថ្មី​ក្រោយ​ពី​ក្រុម​ប្រឹក្សា​នោះ​ បាន​ស្ថិត​នៅ​ក្រោម​សម្ពាធ​ពី​រុស្ស៊ី​ ដោយ​បាន​កាត់​បន្ថយ​យ៉ាង​ច្រើន​អំពី​ចំនួន​នៃ​ការ​ឆ្លង​កាត់​ព្រំដែន​ បាន​អនុញ្ញាត​ឲ្យ​ដឹក​ជញ្ជូន​ជំនួយ​មនុស្ស​ធម៌​ ទៅ​កាន់​ប្រជាជន​ស៊ីរី​ភាគ​ឦសាន​ដែល​ត្រូវ​ការ​ជំនួយ​យ៉ាង​ខ្លាំង​នៅ​ទីនោះ​។​

ក្រុម​ប្រទេស​លោក​ខាង​លិច​បាន​ស្នើសុំ​ជា​ពិសេស​ជុំវិញ​លទ្ធភាព ​ដើម្បី​ប៉ះប៉ូវ​សម្រាប់​ការ​បិទ​ចំណុច​ឆ្លង​កាត់​ទីក្រុង​ ​អាល់​ យ៉ារុប៊ីយ៉ាហ៍ នៅ​តាម​ព្រំដែន​ស៊ីរី​ជាមួយ​​អ៊ីរ៉ាក់​។​

លោក​​ ហ្គុយតឺរេស​ បាន​ថ្លែង​នៅ​ក្នុង​របាយការណ៍​របស់​លោក​ថា​៖ «ជម្រើស​​ខ្លះ​​អាច​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ទៅ​តាម​លទ្ធភាព​» «​ប៉ុន្តែ​ចាប់​ពី​សន្តិសុខ​ និង​ផែនការ​ដ៏​សម​ហេតុផល​មួយ​នៅ​ក្នុង​បរិបទ​បច្ចុប្បន្ន​នេះ ហើយ​​ច្រក​ឆ្លង​កាត់​ព្រំដែន​ក្រុង​តាល់ប៊ីយ៉ាដ ​​នឹង​ក្លាយ​ជា​ជម្រើស​ទៅ​តាម​លទ្ធភាព​ល្អ​បំផុត​ទៅ​កាន់​ច្រក​ឆ្លង​កាត់​ព្រំដែន​​ទីក្រុង​អាល់-យ៉ារុប៊ីយាហ៍​»​។​

ទីក្រុង​​តាល់ប៊ីយ៉ាដ ដែល​អាច​ដោះ​ស្រាយ​ប្រតិបត្តិការ​ជំនួយ​យ៉ាង​សំខាន់​មួយ​ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុម​កងកម្លាំង​ប្រដាប់​អាវុធ​ក្រៅ​​រដ្ឋាភិបាល​ស៊ីរី​៕ AFP/SK