ក្រុងបាងកកៈ លោកនាយករដ្ឋមន្ត្រី ប្រា​យុ​ធ ចានអូចា បាន​ប្រលយ​ពាក្យ​ជាថ្មី​ម្តង​ទៀត​ថា លោក​បាន​ត្រៀម​ខ្លួន​វិល​ត្រឡប់​ទៅ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ក្រោយ​ពី​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ ឆ្នាំ​ក្រោយ មួយ​ថ្ងៃ​បន្ទាប់​ពី​បម្រាម​ទៅ​លើ​សកម្មភាព​នយោបាយ​ត្រូវ​បាន​ដក​ចេញ​នោះ។

ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ជាមួយ​គណៈ​រដ្ឋមន្ត្រី​ទៅកាន់​ខេត្ត Bung Kan ភាគ​ឦសាន​កាល​ពី​ថ្ងៃ​ពុធ លោក​ឧត្តម​សេនីយ៍ ប្រាយុធ បាន​ទទួល​ស្គាល់​ថា លោក​ឥឡូវ​នេះ លោក​គឺជា​អ្នក​នយោបាយ​ពេញ​លេញ​ម្នាក់។ «ថ្ងៃ​នោះ ខ្ញុំ​នៅ​ទីនេះ។ បើសិន​ជា​ខ្ញុំ​ប្រាប់​អ្នក​ថា ខ្ញុំ​មិន​មែន​ជា​អ្នក​នយោបាយ​ពេញ​លេញ​ទេ នោះ​មិន​មែន​ជា​ការ​ពិត​នោះ​ទេ ពីព្រោះ​ខ្ញុំ​កំពុង​គ្រប់គ្រង​ប្រទេស»។

លោក ប្រា​យុ​ធ បាន​ថ្លែងថា៖ «ក្នុងនាម​ជា​អ្នក​ន​យោបាយ ១ រូប ខ្ញុំ​មាន​ការ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ដែល​បាន​មើល​ឃើញ​មនុស្ស​ជាច្រើន​មក​ស្វាគមន៍​ហើយ​ហៅ​ខ្ញុំ​ថា លោក​អ៊ំ។ អ្នក​ដឹង​ទេ​ថា ខ្ញុំ​ឈឺ​ចាប់។ ប៉ុន្តែ​សុខចិត្ត​ឈឺ​ចាប់ ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​វិញ ខ្ញុំ​នឹង​ចូល​ដេក ហើយ​ពិចារណា​ថា​តើ​ហេតុអ្វី បាន​ជា មនុស្ស​ទាំង​អស់​នោះ​ផ្ញើ​ក្តី​សង្ឃឹម​លើ​យើង? គឺ ដោយសារ​ពួកគេ​នៅ​មាន​សង្ឃឹម ដូច្នេះ​ហើយ​យើង​ត្រូវ​តែ​បំពេញ​ក្តីសង្ឃឹម​ឲ្យ​ពួកគេ។ ប៉ុន្តែ​ពួក​យើង មិន​ត្រូវ​បោក​ប្រាស់​ពួកគេ​នោះ​ទេ»។

នៅ​ថ្ងៃទី ៣ ខែមករា លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុ​ធ បានប្រកាស​ជា​លើក​ដំបូង ចាប់​តាំង​ពី​លោក​ឡើង​ដណ្តើម​កាន់​តំណែង​នៅ​ឆ្នាំ ២០១៤ នោះ​ថា លោក​គឺជា​អ្នក​នយោបាយ​ម្នាក់៕