តម្លៃប្រេងបានឡើងខ្ពស់ជាង ៧០ ដុល្លារ ក្នុង ១ បារ៉ែល ជាលើកដំបូងក្នុងរយៈពេល ១៤ ខែ បន្ទាប់ពីប្រទេសអារ៉ាប៊ី សាអ៊ូឌីត ដែលជាប្រទេសនាំចេញប្រេងធំជាងគេក្នុងពិភពលោក ប្រកាសថាកន្លែងស្តុកប្រេងមួយរបស់ពួកគេត្រូវបានរងការវាយប្រហារពីក្រុម Houthis កាលពីថ្ងៃអាទិត្យ ទី ៧ មីនា។
ក្រសួងថាមពលអារ៉ាប៊ី សាអ៊ូឌីត បាននិយាយថា អាងស្តុកប្រេងនៅកំពង់ផែ Ras Tanura រងការវាយប្រហារពីយន្តហោះដ្រូន និងគ្រាប់មីស៊ីលបាលីស្ទិក តែមិនបានបង្កការបាត់បង់ជីវិត ឬធ្វើឱ្យរងរបួសទេ។ អ្នកនាំពាក្យក្រុម Houthis ១ រូប បានប្រកាសថា ក្រុមពួកគេគឺនៅពីក្រោយការវាយប្រហារនេះ៕