The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រេសិត​កំពូល​កូរ៉េ​ខាង​ត្បូង​ទៅ US ​ដើម្បី​ចរចា​ពី​បញ្ហា​កូរ៉េ​ខាង​ជើង

ប្រេសិត​កំពូល​កូរ៉េ​ខាង​ត្បូង​ទៅ US ​ដើម្បី​ចរចា​ពី​បញ្ហា​កូរ៉េ​ខាង​ជើង

Content image - Phnom Penh Post
ប្រជាជន​កូ​រ៉េខាងត្បូង​​កំពុង​មើល​​ទូរទស្ស​ន៍​​ការ​បាញ់​តេស្ត​មី​ស៊ីល​កូរ៉េខាងជើង​ កាល​ពី​ពេល​កន្លង​ទៅ​នៅ​ស្ថានីយ​រថភ្លើងក្នុងក្រុង​សេអ៊ូល។ AFP

ប្រេសិត​កំពូល​កូរ៉េ​ខាង​ត្បូង​ទៅ US ​ដើម្បី​ចរចា​ពី​បញ្ហា​កូរ៉េ​ខាង​ជើង

ក្រុង​សេអ៊ូល៖ ​​ប្រេសិត​ពិសេស​នុយក្លេអ៊ែរ​កំពូល​របស់ ​កូរ៉េ​ខាង​ត្បូង​ លោក​ Lee ​Do-hoon ​បាន​ចេញ​ដំណើរ​ទៅ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​ដើម្បី​ចរចា​​ជាមួយ​សមភាគី​អាមេរិក​របស់​លោក​ គឺ​លោក​ Stephen ​Biegun ​នៅ​មុន​​ការ​ចាប់​ផ្តើម​បន្ត​ការ​ចរចា​នុយក្លេអ៊ែរ​ឡើង​វិញ​ រវាង​ក្រុង​វ៉ាស៊ីនតោន​ និង​ក្រុង​ព្យុងយ៉ាង ​ដែល​ត្រូវ​គេ​រំពឹង​ទុក​នោះ។​

ជំនួប​របស់​​លោក​ Lee Do-hoon ​ជាមួយ​លោក Biegun ​ដែល​ត្រូវ​បាន​រៀបចំ​​ឡើង​នៅ​ថ្ងៃ​សុក្រ​ ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ផ្តោត​ទៅ​លើ​យុទ្ធសាស្ត្រ​នានា​សម្រាប់​ការ​ចរចា​នុយក្លេអ៊ែរ ​រវាង​អាមេរិក​ និង​កូរ៉េ​ខាង​ជើង​ ដែល​ត្រូវ​គេ​រំពឹង​ថា​ នឹង​ធ្វើ​ឡើង​នៅ​ចុង​ខែ​នេះ​។​

កាល​ពី​សប្តាហ៍​មុន​ កូរ៉េ​ខាង​ជើង​ បាន​សម្តែង​នូវ​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​រៀបចំ​កិច្ច​ពិភាក្សា​ជាមួយ​អាមេរិក​នៅ​ចុង​ខែ​កញ្ញា​ នៅ​ក្នុង​អ្វី​ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​បន្ត​​ដំណើរ​ការ​ចរចា​ដែល​បាន​ជាប់​គាំង​នោះ​ឡើង​វិញ​ នៅ​ក្នុង​ជំនួប​កំពូល​ដោយ​គ្មាន​ការ​ចុះ​កិច្ច​ព្រមព្រៀង​កាល​ពី​ខែ​កុម្ភៈ​ រវាង​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់​ ត្រាំ​ និង​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង ​លោក​ គីម​ ជុងអ៊ុន​ នោះ។​

Content image - Phnom Penh Post
លោក​​ Lee Do-hoo ថ្លែង​​ទៅ​កាន់អ្នក​កាសែតនៅ​​ព្រលានយន្តហោះ​នាទីក្រុង​សេអ៊ូល​ ថ្ងៃ​ទី ១​៩ ខែ កញ្ញា។ Yonhap

លោក​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ Incheon ​ថា​៖ «​ចាប់​តាំង​ពី​កូរ៉េ​ខាង​ជើង​បាន​យល់ព្រម​​បន្ត​កិច្ច​​ចរចា​​ឡើង​វិញ​នោះ​​​​ ខ្ញុំ​សង្ឃឹម​ថា ​នឹង​មាន​ការ​ពិភាក្សា​ជា​ច្រើន​រវាង​ក្រុង​សេអ៊ូល​ និង​ក្រុង​វ៉ាស៊ីនតោន​។ ​យើង​អាច​ពិភាក្សា​ថា ​តើ​ត្រូវ​ផ្តល់​យោបល់​អ្វី​ដែល​យើង​អាច​ផ្តល់​ទៅ​ឲ្យ​​អាមេរិក​ នៅ​ពេល​ពួក​គេ​ចាប់​ផ្តើម​ធ្វើ​ការ​ចរចា​ ជាមួយ​កូរ៉េ​ខាង​ជើង​អំពី​បញ្ហា​សំខាន់ៗ​ជា​ច្រើន​នោះ​»​។​

លោក​ Lee ​និង​លោក​ Biegun បាន​ជួប​គ្នា​ចុង​ក្រោយ​នៅ​ទីក្រុង​សេអ៊ូល​កាល​ពី​ចុង​ខែ​សីហា​។​

ជំនួប​កំពូល​កាល​ពី​ខែ​កុម្ភៈ​រវាង​លោក​ ដូ​ណាល់​ ត្រាំ​ និង​លោក​ គីម​ ជុងអ៊ុន​ បាន​ជាប់​គាំង​ដោយ​គ្មាន​ការ​ចុះ​កិច្ច​ព្រមព្រៀង​ណាមួយ​ ដោយ​សារ​ការ​ខ្វែង​គំនិត​គ្នា​ជុំវិញ​ទំហំ​នៃ​បញ្ហា​ការ​លុប​បំបាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង ​និង​ការ​ដាក់​ទណ្ឌកម្ម​ពី​អាមេរិក​នោះ​។​

កាល​ពី​ថ្ងៃ​ចន្ទ​ កូរ៉េ​ខាង​ជើង​បាន​បន្ត​ការ​ទាមទារ​របស់​ខ្លួន​ ជុំវិញ​ការ​ធានា​សន្តិសុខ​ និង​ការ​ដក​ទណ្ឌកម្ម​ ដោយ​និយាយ​ថា ​ខ្លួន​អាច​ពិភាក្សា​បញ្ហា​នុយក្លេអ៊ែរ​តែ​មួយ​គត់​ ក្រោយ​ពី​គំរាម​ឲ្យ​របប​មួយ​នេះ​ ​ត្រូវ​លុប​ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង​នោះ​​៕ Yonhap/SK

អត្ថបទគួរចាប់អារម្មណ៍