ក្រុង​វ៉ា​ស៊ីន​តោនៈ​ ក្រសួង​ការ​បរ​ទេស ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ថា ​ប្រេសិត​ពិសេស​អាមេ​រិក​ប្រចាំ​នៅ​កូរ៉េខាង​ជើង​លោក​ Stephen Biegun ​នឹង​​បំ​ពេញទ​ស្ស​នកិច្ច​ប្រទេស​ កូរ៉េ​ខាង​ត្បូង​ និង​ជប៉ុន ​នៅ​សប្តាហ៍​ក្រោយ ​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ កូរ៉េ​ខាង​ជើង​ គ្មាន​អាវុធ​នុយ​ក្លេ​អ៊ែរ។​

នៅ​ក្នុង​សេចក្តី​ចេញ​ផ្សាយ​ព័ត៌​មាន​មួយ​ក្រសួង​ការ​បរ​ទេស​បាន​និយាយ​ថា​ លោក ​Biegun ​គ្រោង​បំពេញ​ទស្សន​កិច្ច​ក្រុង​សេ​អ៊ូល​ពី​ថ្ងៃ​អង្គារ​ដល់​ថ្ងៃ​ព្រហស្បតិ៍​ក្រោយ​ពី​ធ្វើ​ទស្សន​កិច្ច​នៅ​​ប្រទេស ជប៉ុន​ រយៈ​ពេល​ពីរ​ថ្ងៃ​។

​ថ្ងៃ​​អង្គារ​គឺ​ជា​ថ្ងៃ​នៃ​ការ​បញ្ចប់​នៃ​ការ​ធ្វើ​សម​យុទ្ធ​យោធា​រួម​រវាង​កូរ៉េ​ខាង​ត្បូង ​និង​អាមេ​រិក ​ដោយ​បាន​បង្កើត​ឱកាស​សម្រាប់​លោក​ Biegun​ ដើម្បី​បន្ត​ការ​ចរចា​អំពី​ការ​លុប​បំបាត់​អាវុធ​នុយ​ក្លេ​អ៊ែរ​ជា​មួយ​ប្រទេស​ កូរ៉េ​ខាង​ជើង​។

ក្រ​សួង​ការ​បរ​ទេស​បាន​ថ្លែង​ថា​ លោក​ Biegun ​​នឹង​ជួប​ជា​មួយ​ក្រុង​មន្ត្រី​នៃប្រទេស​ទាំង​ពីរ​ ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទៅ​លើ​ការ​លុប​បំបាត់​អាវុធ​របស់​កូរ៉េ​ខាង​ជើង​ទាំង​ស្រុង​ និង​អាច​ផ្ទៀង​ផ្ទាត់​បាន៕ Yonhap/PSA