ក្រុង​វ៉ាស៊ីនតោន៖ ​ប្រសិត​ពិសេស​អាមេរិក​ប្រចាំ​នៅ​កូរ៉េ​ខាង​ជើង​ស្ទេបហែន​ ប៊ីហ្គាន់ ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​លោក​ មិន​បាន​ឃើញ​ភ័ស្តុតាង​ជាក់​ស្តែង​ដែល​ថា កូរ៉េ​ខាង​ជើង​មាន​ផែនការ​លុប​បំបាត់​កម្មវិធី​នុយក្លេអ៊ែរ​ទេ ​ប៉ុន្តែ​ជឿ​ថា​ ក្រុង​ព្យុង​យ៉ាង​នៅ​តែ​អាច​ធ្វើ​ការ​ជ្រើសរើស​លុប​បំបាត់។ ​

លោក ​ប៊ីហ្គាន់​ បាន​ធ្វើ​ការ​អធិប្បាយ​នៅ​មុខ​គណៈកម្មាធិការ​សភា​នៅ​ក្នុង​អំឡុង​ពេល​​បញ្ជាក់​​​អំពី​ការ​តែងតាំង​លោក​ជា​អនុ​រដ្ឋមន្ត្រី​ការ​បរទេស​។ ​​​​

លោក​បាន​ថ្លែង​ថា ជំនឿ​នោះ​មាន​ការ​ចូលរួម​ពី​លោក​ប្រធានាធិបតី ​ដូណាល់ ​ត្រាំ ​ដែល​នៅ​តែ​មាន​ទស្សនៈ​ថា ​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​លោក​ គីម​ ជុងអ៊ុន ​អាច​ធ្វើ​ការ​សម្រេច​ដើម្បី​ធ្វើ​ឲ្យ​រីក​ចម្រើន​ទៅ​មុខ។

លោក ​​ប៊ីហ្គាន់ ​បាន​ថ្លែង​ថា៖​ «​នៅ​ទី​បញ្ចប់​មាន​តែ​ប្រជាជន​កូរ៉េ​ខាង​ជើង​ទេ ដែល​ត្រូវ​ធ្វើ​ការ​ជ្រើសរើស​ដោយ​​​បាន​បញ្ជាក់​ថា ​«ឱកាស​នៅ​តែ​បើក​ចំហ ​ដើម្បី​ឲ្យ​មាន​ដំណោះ​ស្រាយ​ការ​ទូត​ចំពោះ​បញ្ហា​នុយក្លេអ៊ែរ​ដែល​កំពុង​ជាប់​គាំង​នេះ​»។

ប្រេសិ​តពិសេ​សអាមេ​រិក​​ប្រ​​ចាំនៅសាធារ​ណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ​ លោក ស្ទេបហែន ប៊ីហ្គាន់។ Yonhap

លោក​បាន​ថ្លែង​បន្ថែម​ថា៖ «យើង​មិន​មាន​ភ័ស្តុតាង​អាច​ផ្ទៀងផ្ទាត់ ឬ​មាន​អត្ថន័យ​ណា​មួយ​ ដែល​ពួក​គេ​បាន​ធ្វើ​ការ​ជ្រើសរើស​នៅ​ឡើយ​ទេ​។ ការ​ប៉ាន់​ស្មាន​របស់​យើង ​គឺ​ថា​ពួក​គេ​អាច​ធ្វើ​ការ​ជ្រើសរើស ​ដោយ​​អំពាវនាវ​ឲ្យ​ប្រជាជន​កូរ៉េ​ខាង​ជើង​ចាប់​​យក​ឱកាស​នេះ​»។

ការ​ចរចា​អំពី​ការ​លុប​បំបាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​រវាង​ក្រុង​វ៉ាស៊ីនតោន​ និង​ក្រុង​​ព្យុង​យ៉ាង​ ​បាន​ជាប់​គាំង​ចាប់​តាំង​ពី​​ជំនួប​លើក​ទី ២ ​រវាង​លោក​ ដូណាល់ ​ត្រាំ ​និង ​គីម​ ជុង​អ៊ុន ​កាល​ពី​ខែ​កុម្ភៈ ​បាន​បញ្ចប់​ដោយ​គ្មាន​កិច្ច​ព្រមព្រៀង​អ្វី​មួយ​ឡើយ​។​

ភាគី​ទាំង ​២ ​នៅ​តែ​ជា​ផ្នែក​ក្នុង​ការ​សម្រេច​ថា ​តើ​កូរ៉េ​ខាង​ជើង​​គួរ​លុប​បំបាត់​កម្មវិធី​ចំនួន​ប៉ុន្មាន ​ដើម្បី​ទទួល​បាន​ការ​កាត់​បន្ថយ​ទណ្ឌកម្ម​ និង​សម្បទាន​ពី​ ​US​៕ Yonhap/PSA