ក្រុងវ៉ាស៊ីនតោន៖ ប្រេសិតពិសេសអាមេរិកប្រចាំនៅប្រទេស ស៊ីរី និងក្រុមចម្រុះប្រឆាំង (ក្រុមរដ្ឋអ៊ិស្លាម IS) លោក ចេមស៍ ចេហី្វហ្រ្វី នឹងធ្វើដំណើរទៅកាន់ប្រទេស តួកគី នៅចុងសប្តាហ៍នេះ ដោយបានពិភាក្សាអំពីស្ថានការណ៍នៅក្នុងប្រទេស ស៊ីរីភាគឦសាន ហើយបានវាយប្រហារប្រឆាំងក្រុមរដ្ឋអ៊ិស្លាមជាមួយក្រុងអង់ការ៉ា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមរិក បានថ្លែងកាលពីថ្ងៃពុធថា លោក ចេហី្វហ្វ្រី នឹងធ្វើដំណើរទៅក្រុងអង់ការ៉ា និងក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃទី ៨ ដល់ទី ៩ ខែវិច្ឆិកា នៅពេលលោកនឹងរៀបចំកិច្ចប្រជុំជាមួយក្រុមមន្ត្រីជាន់ខ្ពស់តួកគី និងក្រុមសមាជិករបស់បក្សប្រឆាំងស៊ីរី។
យោងតាមសេចក្តីថ្លែងការណ៍នោះបានឲ្យដឹងថា លោក ចេហ្វីហ្វ្រី ដែលបានដឹកនាំគណៈប្រតិភូរួមមួយ នឹងពិភាក្សាបញ្ហានានានៅក្នុងនោះមាន ស្ថានការណ៍បច្ចុប្បន្ននៅក្នុងប្រទេស ស៊ីរីភាគឦសាន ការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ២២៥៤ និងកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាចីរភាពក្នុងការវាយប្រហារប្រឆាំងក្រុមរដ្ឋអ៊ិស្លាម។
ដំណើរទស្សនកិច្ចនៅពេលខាងមុខ របស់លោក ចេហ្វីហ្វ្រី ទៅកាន់ប្រទេស តួកគី បានកើតឡើងចំពេលចំណងទំនាក់ទំនងទ្វេភាគីមានភាពស្មុគស្មាញរវាងក្រុងវ៉ាស៊ីនតោន និងក្រុងអង់ការ៉ា។ ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃអាទិត្យថា កងកម្លាំងអាមេរិកបានស្ថិតនៅក្រោមការវាយប្រហារចេញពីកងកម្លាំងគាំទ្រដោយប្រទេស តួកគី នៅជិតទីក្រុងតែល តាមីរ៕ Xinhua/SK