ក្រុងសាណាៈ ​ប្រេសិត​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​យេម៉ែន ​កាល​ពី​ថ្ងៃ​ចន្ទ ​បាន​ចុះ​យន្តហោះ​​នៅ​ក្នុង​​ក្រុង​សាណា​ដែល​ជា ក្រុង​​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាមដើម្បី​​ចរចា​ ដែល​មាន​គោល​បំណង​គាំទ្រ​ឲ្យ​មាន​បទ​ឈប់បាញ់​មួយ​រវាង​ក្រុម​ឧទ្ទាម​ និង​រដ្ឋាភិបាល​ចម្រុះ​នៅ​កំពង់ផែ​ក្រុង​ហូដេដា​។

មន្ត្រី​ម្នាក់​នៅ​ព្រលាន​យន្តហោះ​ក្រុង​សាណា​ បាន​ថ្លែង​ប្រាប់ ​AFP​ ក្នុង​លក្ខខណ្ឌ​អនាមិក​ថា ​អ្នក​ការ​ទូត ​លោក Martin Griffiths ​បាន​ចុះចត​នៅ​រដ្ឋធានី​យេម៉ែន​នៅ​ម៉ោង​ ១០ ​និង​ ៣០ ​នាទី​ព្រឹក​​​​ថ្ងៃ​ចន្ទ​។

ប្រភព​មួយ​ចេញ​ពី​អង្គការ សហ​ប្រជាជាតិ​បាន​អះអាង​តាម​សារ​ព័ត៌មាន ​នេះ​ដោយ​និយាយ​ថា ​លោក​ Griffiths​ ​​នៅ​ក្នុង​ប្រទេស ​យេម៉ែន​ ដើម្បី ​«​​​ការ​អនុវត្ត​នៃ​កិច្ច​ព្រមព្រៀង​ក្រុង​ហូដេដា​ឲ្យ​បាន​ឆាប់​រហ័ស​»​។

លោក​ Griffiths​ បានធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ចរចា​សន្តិភាព​ដែល​ទទួល​បាន​ដោយ​លំបាក ​រវាង​រដ្ឋាភិបាល​យេម៉ែន​ដែល​មាន​សម្ព័ន្ធមិត្ត​ជា​មួយ​យោធា​ក្នុង​តំបន់​ដឹក​នាំ​ដោយ​អារ៉ាប៊ី​សាអ៊ូឌីត​ និង​ក្រុម​ឧទ្ទាម​ហ៊ូធី​គាំទ្រ​ដោយ​អ៊ីរ៉ង់៕ AFP/SK