The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រេសិត​ពិសេស ​US៖ ​នៅ​មាន​ការ​​លំបាក​ជា​ច្រើន​​ត្រូវ​ធ្វើ ​នៅមុន​ជំនួប ត្រាំ និង គីម ជុងអ៊ុន




ប្រេសិត​ពិសេស ​US៖ ​នៅ​មាន​ការ​​លំបាក​ជា​ច្រើន​​ត្រូវ​ធ្វើ ​នៅមុន​ជំនួប ត្រាំ និង គីម ជុងអ៊ុន

Content image - Phnom Penh Post
លោក Biegun (ស្តាំ)​ និយាយជាមួួយលោក Lee Do-hoon។ AFP

ប្រេសិត​ពិសេស ​US៖ ​នៅ​មាន​ការ​​លំបាក​ជា​ច្រើន​​ត្រូវ​ធ្វើ ​នៅមុន​ជំនួប ត្រាំ និង គីម ជុងអ៊ុន

ក្រុ​ងសេអ៊ូលៈ ប្រេសិត​ពិសេស​​ក្រុង​វ៉ាស៊ីនតោន​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ ក្រោយ​ពី​ពិភាក្សា​រយៈ​ពេល ​៣ ថ្ងៃ​នៅ​ក្រុង​ព្យុងយ៉ាង​​ថា​ នៅ​មាន​ការងារ​លំបាក​ជា​ច្រើន​​ទៀត ​ត្រូវ​ធ្វើនៅ​មុន​ជំនួប​រវាង​លោក​ប្រធានាធិបតី​ ដូណាល់ ​ត្រាំ ​និង​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​ លោក​ គីម​ ជុងអ៊ុន ​។​

លោក​ Stephen Biegun ​តំណាង​ពិសេស​អាមេរិក​ប្រចាំ​នៅ​កូរ៉េ​ខាង​ជើង​ បាន​ថ្លែង​ថា​ការ​ចរចា​ ដែល​ត្រូវ​បាន​ត្រៀម​ធ្វើ​ឡើង​នោះ ​ពិត​ជា​មាន​ផល​ប្រយោជន៍​ណាស់ ​ប៉ុន្តែ​កិច្ច​ពិភាក្សា​បន្ថែម​ទៀត​ ​ត្រូវ​ធ្វើ​នៅ​ជំនួប ​ដែល​ត្រូវ​បាន​គេ​គ្រោង​ធ្វើ​នៅ​វៀតណាម​ពី​ថ្ងៃ​ទី ​២៧-២៨ ​ខែ​កុម្ភៈ។​

កាល​ពី​ថ្ងៃ​សៅរ៍ ​លោក​ Biegun ​បាន​ថ្លែង​ប្រាប់​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ត្បូង​លោក Kang Kyung-wha អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ក្រុង​ព្យុងយ៉ាង​ភ្លាម​ៗ​ក្រោយ​ពី​ លោក​ ត្រាំ បាន​លាត​ត្រដាង​ថា ​ជំនួប​កំពូល​នោះ​នឹង​កើត​ឡើង​នៅ​រដ្ឋធានី​វៀតណាម​គឺ ​ហាណូយ​។​

លោក​​ Biegun បាន​ប្រាប់​លោក​ Kang ថា​៖ ​«​យើង​មាន​ការ​លំបាក​ខ្លះ​ទៀត​ ដែល​ត្រូវ​ធ្វើ​ជា​មួយ​កូរ៉េ​ខាង​ជើង​នៅ​ពេល​នេះ​»​ ដោយ​បាន​បន្ថែម​ថា​ ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​ ភាគី​ទាំង ​២ ​នេះ ​​នៅ​តែ​ប្តេជ្ញា​ថា​យើង​អាច​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​ពិត​ប្រាកដ​នៅ​ទី​នេះ​។​

លោក ​ត្រាំ ​បាន​ប្រកាស​ក្រុង​ហាណូយ​ជា​ទីតាំង​ជំនួប​នៅ​លើ​គេហ​ទំព័រ​ធ្វីធើរ​ ដោយ​បាន​ចាត់​ទុក​ការ​រៀបចំ​ការ​ចរចា​រវាង​អ្នក​ការ​ទូត​មក​ពី​ប្រទេស​ទាំង ​២ នេះ​ ​«មាន​ផល​ប្រយោជន៍​ណាស់​»៕ AFP/PSA

អត្ថបទគួរចាប់អារម្មណ៍