The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រេសិត​ពិសេស US រាយការណ៍​អំពី​ការ​រីក​ចម្រើន​នៃ​កិច្ច​ចរចា​ព្រំដែន​អ៊ីស្រាអែល-លីបង់




ប្រេសិត​ពិសេស US រាយការណ៍​អំពី​ការ​រីក​ចម្រើន​នៃ​កិច្ច​ចរចា​ព្រំដែន​អ៊ីស្រាអែល-លីបង់

Content image - Phnom Penh Post
លោ​ក​ប្រ​េសិតពិសេស​អាមេ​រិក​​ ដេវីដ ស្កេន​ឃើរ​ ជួប​ជាម​ួយកងទ័ព។ AFP

ប្រេសិត​ពិសេស US រាយការណ៍​អំពី​ការ​រីក​ចម្រើន​នៃ​កិច្ច​ចរចា​ព្រំដែន​អ៊ីស្រាអែល-លីបង់

ក្រុង​បេរូត៖ ​ប្រេសិត​ពិសេស​អាមេរិក​ម្នាក់​កាល​ពី​ថ្ងៃ​អង្គារ​បាន​ថ្លែង​ថា ​លោក​សង្ឃឹម​ថា​ នឹង​ចុះ​កិច្ច​ព្រមព្រៀង​ទៅ​លើ​គម្រោង​មួយ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ​ សម្រាប់​​ប្រទេស​លីបង់ ​និង​អ៊ីស្រាអែល​ ដើម្បី​ចាប់​ផ្តើម​ពិភាក្សា​គ្នា​អំពី​ជម្លោះ​ព្រំដែន​សមុទ្រ​របស់​ពួក​គេ​។​

ប្រទេស​លីបង់​ កាល​ពី​ឆ្នាំ ​២០១៨​ បាន​ចុះ​កិច្ច​សន្យា​ដំបូង​របស់​ខ្លួន​ ដើម្បី​ខួង​ប្រេង ​និង​ឧស្ម័ន​ នៅ​ក្នុង​ដែន​ទឹក​របស់​ខ្លួន​ ដែល​ក្នុង​នោះ​មាន​ តំបន់​មាន​ជម្លោះ ​១ កន្លែង​ របស់​ប្រទេស​ក្បែរ​ខាង​អ៊ីស្រាអែល​ភាគ​ខាង​ត្បូង​របស់​ខ្លួន​ ដោយ​មាន​រាប់​បញ្ចូល​ទាំង​តំបន់​ ដែល​ខ្លួន​បាន​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ជា​ច្រើន​ផង​ដែរ។

រដ្ឋាភិបាល​អ៊ីស្រាអែល​កាល​ពី​ខែ​ឧសភា​ ឆ្នាំ ​២០១៩​ បាន​ថ្លែង​ថា ​ប្រទេស​របស់​ខ្លួន​បាន​យល់​ព្រម​ឲ្យ​មាន​កិច្ច​ពិភាក្សា​សម្របសម្រួល​ដោយ​អាមេរិក​ ជាមួយ​ប្រទេស​លីបង់​ ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​ទឹក​របស់​ប្រទេស​ទាំង ​២​។​

ឧបការី​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​នៅ​ជិត​ភាគ​ខាង​កើត​ គឺ​លោក​ ដេវីដ​ ស្កេនឃើរ​ បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា ​យើង​កំពុង​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​មួយ​ចំនួន​បន្ថែម​ទៀត​ នៅ​ក្នុង​ការ​សម្រប​សម្រួល​នេះ​»​។​

លោក​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​លីបង់​ នៅ​ក្នុង​កិច្ច​ប្រជុំ​តាម​ទូរស័ព្ទ​ថា​៖ «​ខ្ញុំ​ទន្ទឹង​រង់ចាំ ​ដើម្បី​បញ្ចប់​ជា​មួយ​កិច្ច​ព្រមព្រៀង​គម្រោង​នេះ​ ដូច្នេះ​ប្រទេស​លីបង់​ និង​អ៊ីស្រាអែល​ អាច​បន្ត​ឲ្យ​មាន​ការ​ចរចា​អំពី​ព្រំដែន​ទឹក​របស់​អ្នក​»​។​

លោក​​បន្ថែម​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា ​លីបង់​នឹង​​អាច​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​អ៊ីស្រាអែល​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ​»​៕ AFP

អត្ថបទគួរចាប់អារម្មណ៍