The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ប្រេសិត​ពិសេស US ​ស្វះស្វែង​រក​កិច្ច​ព្រមព្រៀង ​​សន្តិភាព​ជា​​មួយ​តាលីបង់​នៅ​មុន​បោះឆ្នោត​

ប្រេសិត​ពិសេស US ​ស្វះស្វែង​រក​កិច្ច​ព្រមព្រៀង ​​សន្តិភាព​ជា​​មួយ​តាលីបង់​នៅ​មុន​បោះឆ្នោត​

Content image - Phnom Penh Post
លោក Zalmay Khalilzad ចូលរួមពិភាក្សា​អំពី​សន្តិភាពនៅ​អាហ្វហ្គានីស្ថាន។ AFP

ប្រេសិត​ពិសេស US ​ស្វះស្វែង​រក​កិច្ច​ព្រមព្រៀង ​​សន្តិភាព​ជា​​មួយ​តាលីបង់​នៅ​មុន​បោះឆ្នោត​

ក្រុង​វ៉ាស៊ីន​តោនៈ ​អ្នក​ការ​ទូត​កំពូល​អាមេរិក​ ដែល​ដឹកនាំ​ការ​ចរចា​ជា​មួយ​ក្រុម​តាលីបង់​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​ថា ​លោក​សង្ឃឹម​ថា​ នឹង​ឃើញ​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ​ជា​ធរមាន ​នៅ​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​នៅ​ខែ​កក្កដា ​ថ្វី​បើ​លោក​បាន​បញ្ជាក់​ថា ​លោក​មិន​ជឿ​ទុក​ចិត្ត​លើ​សត្រូវ​យូរ​អង្វែង​របស់​អាមេរិក​នោះ​ក្ដី​។

លោក​ Zalmay Khalilzad អតីត​ឯក​អគ្គ​រដ្ឋ​ទូត​ប្រចាំ​នៅ​អាហ្វហ្គានីស្ថាន ​ដែល​បាន​ថ្លែង​យ៉ាង​ច្បាស់​ជា​មួយ​ក្រុម​​តាលីបង់ ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​នេះ ​ក៏​បាន​បញ្ជាក់​ថា ​ការ​ដក​ទ័ព​អាមេរិក​ចេញ​នឹង​ពឹង​ផ្អែក​ទៅ​លើ​លក្ខខណ្ឌ​ជាក់​ស្តែង​ និង​មិនមែន​ពឹង​ផ្អែក​ទៅ​លើ​កាល​វិភាគ​នោះ​ទេ​។

ការ​ចរចា​នោះ​បាន​កើត​ឡើង​ខណៈ​លោក​ ដូណាល់​ ត្រាំ ​បាន​ជំរុញ​ឲ្យ​បញ្ចប់​ជម្លោះ​នៅ​អាហ្វហ្គានីស្ថាន​ ជា​ទី​ដែល​ទាហាន​អាមេរិក​ប្រហែល ​១៤ ​ពាន់​នាក់​នៅ​តែ​ត្រូវ​បាន​ដាក់​ពង្រាយ ​ហើយ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​​ ជន​ស៊ីវិល ​និង​យោធា​​រាប់​ពាន់​នាក់​ស្លាប់​មិន​ចេះ​ចប់​។ ​

លោក ​Khalilzad ​បាន​ថ្លែង​ប្រាប់​ក្នុង​ជំនួប​មួយ​នៅ​វិទ្យាស្ថាន​សន្តិភាព​អាមេរិក​នៅ​ក្រុង​វ៉ាស៊ីន​តោន​ថា៖ ​«​ការ​កំណត់​ពេល​វេលា​នៃ​ការ​ដោះ​ស្រាយ​សន្តិភាព​ចេញ​ពី​ទស្សនៈ​របស់​យើង​នេះ ​ត្រូវ​ធ្វើ​ឲ្យ​បាន​កាន់​តែ​ឆាប់ ​កាន់​តែ​ល្អ»។ ​

ខ្ញុំ​​ដឹង​ថា​៖ ​«​ការ​បោះ​ឆ្នោត​នឹង ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​សន្តិភាព​ស្មុគស្មាញ»៕ AFP/PSA

អត្ថបទគួរចាប់អារម្មណ៍