The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រេសិត ​UN៖ ចិន​​ទទួល​​ខុស​ត្រូវ​ខ្ពស់​​ច្បាស់លាស់​ ក្នុង​​ការ​ទប់​ស្កាត់ការ​រាលដាល COVID-19

ប្រេសិត ​UN៖ ចិន​​ទទួល​​ខុស​ត្រូវ​ខ្ពស់​​ច្បាស់លាស់​ ក្នុង​​ការ​ទប់​ស្កាត់ការ​រាលដាល COVID-19

Content image - Phnom Penh Post
ក្រុម​​​បុគ្គលិក​​​ពេទ្យ​​ ស្លៀក​​សម្លៀក​បំពាក់​ការ​ពារ​​ មិន​ឲ្យ​ឆ្លង​​​វី​រុសនៅ​​កន្លែង​​ពួ​កគេ​​ធ្វើ​ការ​​​​ នៅ​​​មន្ទី​រពេទ្យក្រុង​វូហាន។ AFP

ប្រេសិត ​UN៖ ចិន​​ទទួល​​ខុស​ត្រូវ​ខ្ពស់​​ច្បាស់លាស់​ ក្នុង​​ការ​ទប់​ស្កាត់ការ​រាលដាល COVID-19

បុរី​ញូវយ៉ក៖ ​ឯកអគ្គ​រដ្ឋទូត​អង្គការ​សហប្រជាជាតិ​របស់​ប្រទេស ​ចិន​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ប្រទេស ​ចិន​ បាន​ដោះស្រាយ​ជាមួយ​ការ​ផ្ទុះ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​ នៅ​ក្នុង​មធ្យោបាយ ​«​ទទួល​ខុស​ត្រូវ​ខ្ពស់​» និង​​ច្បាស់លាស់​ ក្រោយ​ពី​មាន​ការ​រិះគន់​ថា​ អាជ្ញាធរ​ប្រចាំ​តំបន់​មិន​បាន​ពន្លឿន​វិធានការ​ឲ្យ​បាន​គ្រប់គ្រាន់​ និង​ឆាប់​រហ័ស​នោះ​។​

ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​មេរោគ​ផ្លូវ​ដង្ហើម​របស់​ខ្លួន​ នៅ​កណ្តាល​ខេត្ត​ហឺប៉ី​កាល​ពី​ខែ​ធ្នូ ​វីរុស ​COVID-​19 ​បាន​​បង្ក​​ឲ្យ​មនុស្ស​ជាង ​១ ៣៥០ ​នាក់​ និង​បាន​ឆ្លង​ជិត ​៦ ​​ម៉ឺន​នាក់​។​

មាន​អ្នក​ឆ្លង​វីរុស​នេះ​ជាង ​៥០០ ​នាក់ ​នៅ​ក្នុង​ប្រទេស​ជិត ៣០ ​និង​នៅ​តាម​ទីក្រុង​មួយ​ចំនួន​ទៀត​ នៅ​​ក្រៅ​ប្រទេស ​ចិន​ដី​គោក​ នៅ​ក្នុង​នោះ​មាន ​២ ​នាក់​ទៀត​បាន​ស្លាប់​។​

ឯកអគ្គ​រដ្ឋទូត​អង្គការ​សហប្រជាជាតិ​របស់​ប្រទេស ​ចិន ​លោក​ ហ្សាង​ ចុន ​បាន​ថ្លែង​ប្រាប់​គណៈកម្មការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ការ​អភិវឌ្ឍ​ពិសេស​ថា​៖ «​ការ​ប្រឈម​មុខ​ជាមួយ​ការ​ឆ្លង​រីករាល​ដាល​មេរោគ​ផ្លូវ​ដង្ហើម​ ជា​និច្ចកាល​យើង​បាន​បើក ​និង​ទទួល​ព្យាបាល​អ្នក​ជំងឺ​ ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​ច្បាស់​លាស់»​។​

លោក​បាន​ថ្លែង​ថា​៖ «​យើង​បាន​រាយការណ៍​អំពី​ព័ត៌មានការ​ឆ្លង​រីក​រាលដាល​នោះ​ទៅ​កាន់​អង្គការ​សុខភាព​ពិភព​លោក ​WHO ​ក្រុម​ប្រទេស​ជាប់​ពាក់ព័ន្ធ​ ហុងកុង​ ម៉ាកាវ​និង​តំបន់​កោះ​តៃវ៉ាន់ ​យ៉ាង​ឆាប់​រហ័ស​តាម​ដែល​អាច​ទទួល​យក​បាន​ ហើយ​បាន​ចែក​រំលែក​ព័ត៌មាន​អំពី​ការ​ឆ្លង​វីរុស​នោះ​ជា​បន្ត​បន្ទាប់​ ព្រម​ទាំង​បាន​ទំនាក់ទំនង​យ៉ាង​សកម្ម​ជាមួយ​ក្រុម​ប្រទេស​ផ្សេង​ទៀត​ ដើម្បី​ឆ្លើយ​តប​ឲ្យ​បាន​សម​ស្រប​»​។​

មាន​ករណី​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ច្រើន​បំផុត​នៅ​ក្នុង​ខេត្ត​ហឺប៉ី​ ជា​ទី​ដែល​មនុស្ស​ប្រហែល ​៥៦ ​លាន​នាក់​ ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​។​ អាជ្ញាធរ​បាន​រឹតត្បិត​ការ​ធ្វើ​ដំណើរ​របស់​មនុស្ស​ នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន​ផ្សេង​ទៀត​ នៅ​ឲ្យ​ឆ្ងាយ​ពី​តំបន់​នោះ​ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​មិន​ធ្លាប់​មាន​ពី​មុន​។​

លោក ​ហ្សាង ​បាន​ថ្លែង​ថា​៖ «វា​មិន​មែន​គ្រាប់​តែ​ដើម្បី​ផលប្រយោជន៍​របស់​ប្រទេស ​ចិន ​ប៉ុណ្ណោះ​នោះ​ទេ​ ប៉ុន្តែ​ដើម្បី​ពិភព​លោក​ផង​ដែរ​ យើង​បាន​ចាត់​វិធានការ​ទប់ស្កាត់ ​និង​គ្រប់គ្រង​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ ដោយ​មាន​ការ​បង្ការ និង​ការពារ​មិន​ឲ្យ​ឆ្លង​រីក​រាលដាល​មេរោគ​ផ្លូវ​ដង្ហើម​នេះ​យ៉ាង​មាន​ប្រសិទ្ធភាព​»​។​

ចិន​បាន​រង​ការ​ថ្កោល​ទោស​ ពី​​អន្តរជាតិ​ជុំវិញ​ការ​បិទ​បាំង​ករណី​ជា​ច្រើន​នៅ​ក្នុង​ការ​ផ្ទុះ​មេរោគ​សារស៍ ​កាល​ពី​ឆ្នាំ ​២០០២-​២០០៣​ ចំណែក​ឯ​អង្គការ​សុខភាព​ពិភព​លោក​វិញ​បាន​សរសើរ​ចំពោះ​វិធានការ​ដែល​បាន​ធ្វើ​ឡើង​ដោយ​ប្រទេស ​ចិន​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​មេរោគ ​COVID-​19​ ប្រភេទ​ថ្មី​នេះ​៕ AFP/SK

អត្ថបទគួរចាប់អារម្មណ៍