កាលពីថ្ងៃពុធ ទី ២៤ មីនា ចំនួនអ្នកស្លាប់ដោយសារកូវីដ ១៩ នៅប្រទេសប្រេស៊ីល បានកើនឡើងរហូតដល់ ៣០០ ០០០ នាក់ធ្វើឱ្យប្រេស៊ីលក្លាយជាប្រទេសទី២ ដែលបានឆ្លងកាត់ចំណុចនេះបន្ទាប់ពីអាមេរិក។
នៅថ្ងៃពុធ ក្រសួងសុខាភិបាលប្រេស៊ីលបានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ២ ០០៩ នាក់ ដែលធ្វើឱ្យការស្លាប់ឈានដល់ចំនួន ៣០០ ៦៨៥ នាក់។ កាលពីថ្ងៃអង្គារ ប្រទេសនេះកត់ត្រាចំនួនការស្លាប់ចំនួន ៣ ២៥១ នាក់ ដែលតួលេខនេះ គឺជាចំនួននៃការស្លាប់ក្នុងមួយថ្ងៃច្រើនជាងគេរបស់ប្រទេសនេះ៕