ក្រុង​វីយោដឺហ្សេនេរ៉ូ៖​ ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ប្រទេស​ប្រេស៊ីល ​ដែល​រង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​កាល​ពី​ថ្ងៃ​ពុធ​ បាន​និយាយ​ថា​ ពួក​គេ​នឹង​ចាប់​ផ្តើម​ធ្វើ​វ៉ាក់សាំង​ការពារ​វីរុស​កូរ៉ូណា​ ដែល​​ផលិត​នៅ​ចក្រភព​អង់គ្លេស​ ខណៈ​ប្រទេស​អឺរ៉ុប​ជា​ច្រើន​នៅ​មហាសមុទ្រ​អាត្លង់ទិក​បាន​ចាប់​ផ្តើម​បើក​ព្រំដែន​ឡើង​វិញ ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ ដើម្បី​ងើប​ចេញ​ពី​ការ​បំផ្លិច​បំផ្លាញ​ដែល​បណ្តាល​មក​ពី​វីរុស​នេះ​។

អាជ្ញាធរ​នៅ​ប្រទេស​ប្រេស៊ីល​ ជា​ទី​ដែល​ជំងឺ​រាត​ត្បាត​កើត​ឡើង​ថ្មីៗ​នេះ ​ដោយ​មាន​ចំនួន​អ្នក​ស្លាប់​ និង​ឆ្លង​កំពុង​​កើន​ឡើង​នោះ​បាន​ដាក់​ការ​រឹត​បន្តឹង​ថ្មី​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​នេះ ​ក្រោយ​ពី​មាន​ការ​រាយការណ៍​អំពី​ចំនួន​ករណី​ឆ្លង​កើន​ឡើង​ខ្ពស់​ខ្លាំង​។

លោក​ប្រធាន​អង្គការ​សុខភាព​ពិភព​លោក ​(WHO)​ តេដ្រូស ​​អាដហណូម​ហ្គឺប្រីយេ​ស៊ុស ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ក្រុង​ហ្សឺណែវ​ថា៖ ​«​អាមេរិក​ឡាទីន​ បន្ត​រាប់​ចំនួន​ករណី​ឆ្លង​ច្រើន​បំផុត​»​។

អង្គការ​នេះ​ក៏​បាន​ថ្លែង​ថា​ ខ្លួន​នឹង​បន្ត​ពិសោធ​ថ្នាំ ​Hydroxychloroquine នេះ​មួយ​សប្តាហ៍​ ក្រោយ​ពី​ការ​ផ្អាក​បន្ទាប់​ពី​ការ​សិក្សា ​១ ​​ដែល​ចុះ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី​ពេទ្យ​ The Lancet​ ដែល​​បញ្ជាក់​ថា ​ថ្នាំ​នេះ​ អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ជំងឺ​កូវីដ ​១៩​៕ AFP/PSA