The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្អូនស្រី​លោក គីម​​ ជុង​អ៊ុន ​គ្មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ថ្មីរបស់​ការិយាល័យ​នយោបាយ​គណបក្ស​ពលករទេ​




ប្អូនស្រី​លោក គីម​​ ជុង​អ៊ុន ​គ្មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ថ្មីរបស់​ការិយាល័យ​នយោបាយ​គណបក្ស​ពលករទេ​

Content image - Phnom Penh Post
លោក​ស្រីំ គីម យ៉ូចុង (មុខ​ ស្តាំ) ចាប់​ដៃ​ជាមួយ​ប្រធាន​ការិយាល័យ​​សន្តិ​សុខ​ជាតិ​កូរ៉េ​ខាងត្បូង​ លោក Chung Eui Yong។ AFP

ប្អូនស្រី​លោក គីម​​ ជុង​អ៊ុន ​គ្មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ថ្មីរបស់​ការិយាល័យ​នយោបាយ​គណបក្ស​ពលករទេ​

ឈ្មោះ​របស់​ប្អូន​ស្រី​មេដឹកនាំ​កូរ៉េខាងជើង គីម​ ជុងអ៊ុន​ ​មិនមាន​នៅក្នុងប​ញ្ជី​ឈ្មោះ​ថ្មីនៃ​ការិយាល័យ​នយោបាយ​គណបក្ស​ពលករ​ ដែល​កំពុង​កាន់​អំណាច​នោះ​ទេ។ ​នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ កាល​ពីថ្ងៃ​ចន្ទ​ ដែល​បាន​លើកឡើង​ពី​ឋានៈ​របស់​លោកស្រី​ ក្រោយ​ពី​ឥទ្ធិពល ​កើនឡើង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ​។​

កាល​ពី​ថ្ងៃ​អាទិត្យ​គណបក្ស​នេះ​ បាន​ធ្វើ​ការបោះឆ្នោត​ជ្រើសរើស​គណៈកម្មា​ធិការ​មជ្ឈិម​នៅ​សភា​មួយ ​ដែល​បាន​រៀប​ចំ​គោល​បំណង​នៃ​គោល​នយោបាយ​ការទូត​យោធា​និង​សេដ្ឋកិច្ច​សម្រាប់​រយៈ​ពេល ​៥ ​ឆ្នាំ​បន្ទាប់។ ​

បញ្ជីឈ្មោះ​ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ទី​ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង​ KCNA​ បាន​បង្ហាញ​ថា លោក​ស្រី គីម​ យ៉ូចុង​ ជា​ប្អូនស្រី​របស់​លោក​ គីម ​ជុងអ៊ុន​ នៅតែ​ជា​សមាជិក​ម្នាក់​នៃ​គណៈ​កម្មាធិការ​មជ្ឈិម​ប៉ុន្តែ​មិន​ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ការិយាល័យ​នយោបាយ​របស់​ខ្លួនទេ។​

នៅ​ក្នុង​ឆ្នាំ​ ២០១៧​ លោកស្រី ​ គីម យ៉ូចុង​ បាន​ក្លាយ​ជា​ស្ត្រី​ទី២​ នៅក្នុង​ប្រទេស​កូរ៉េខាង​ជើង ​ដែល​បាន​ចូលរួម​ក្នុង​ការិយាល័យ​នយោបាយ​បន្ទាប់​ពី​មីង​របស់​លោក​ស្រី ​ឈ្មោះ​ Kim Kyong Hui។​ ទីភ្នាក់​ស៊ើបអង្កេត​កូរ៉េ​ខាងត្បូង​ បាន​និយាយ​កាល​ពី​ខែ​សីហា​ថា ​លោកស្រី​បាន​បម្រើការ​ជា​ជំនួយការ​របស់​បង​ប្រុស​របស់​លោក​ស្រី។

ទីភ្នាក់ងារ​ស៊ើបអង្កេត​នេះ​ បាន​ធ្វើការ​វាយតម្លៃ​នៅក្នុង​អំឡុង​ជំនួប​បិទទ្វារ​កាល​ពី​ខែ​សីហា​ ដោយ​ការព្យាករណ៍​ថា ​លោក​ស្រី​នឹង​ត្រូវ​ទទួ​ល​តំណែង​សំខាន់​នៅ​ក្នុងបក្ស​នៅក្នុង​កិច្ច​ប្រជុំសភា​ដ៏កម្រ​មួយ។ នេះបើ​យោង​តាម​ក្រុម​សមាជិក​សភា។​

លោក​ស្រី​ គីម ​យ៉ូចុង​ បាន​បង្ហាញមុខ​នៅក្នុង​ឆ្នាំ​ ២០១៨​ ខណៈ​លោក​ស្រី ​បាន​អម​ដំណើរ​បងលោកស្រី​ និង​ជា​មេដឹកនាំ​កូរ៉េ​ខាងជើង​នៅ​ឯ​ជំនួប​អន្តរកូរ៉េ​ចំនួន​បី ​ ​ក្នុង​នោះ​មាន​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​ នៅ​ឯ​ភូមិ​ឆ្លងព្រំ​ដែន​កូរ៉េ​ គឺ​ភូមិ​ផាន់​ម៉ាន់ជុំ​នៅ​ក្នុង​ខែ​មេសា​ ឆ្នាំ​២០១៨។

លោក​ក៏​បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​សកល​លោក ​​ដោយ​បាន​ដឹកនាំ​គណៈប្រតិ​ភូ​កូរ៉េខាង​ជើង​ទៅ​ចូល​រួម​ការ​ប្រកួត​កីឡា ​Winter Olympics 2018​ នៅ​ទី​ក្រុង​សេអ៊ូល។

លោក​ស្រី​បាន​គ្រប់គ្រង​កិច្ច​ការ​អន្តរកូរ៉េ​ក្នុង​នាម​ជា​​ប្រធាន​ទី១​ នៃ​គណៈកម្មា​ធិការ​មជ្ឈិម​នៃ​បក្ស​ពលករ ​ចាប់​តាំង​ពី​ចុង​ឆ្នាំ​ ២០១៩។ ​កាលពី​ខែមេសា ​ឆ្នាំ​ ២០២០​ លោកស្រីត្រូវ​បាន​តែង​តាំង​ជា​សមាជិក​ពិសេស​នៃ​ការិយាល័យ​នយោបាយ​បក្ស។

ក្រុម​អ្នក​សង្កេត​ការណ៍​បាន​និយាយ​ថា​ ទាក់ទង​នឹង​តំណែង​ក្នុង​គណបក្ស​ដែល​កំពុង​គ្រប់គ្រង​អំណាច​តួនាទី​នយោបាយ​របស់​លោកស្រីទំនង​មិន​ផ្លាស់​ប្តូរ ខណៈ​ដែលលោក​ស្រីបាន​ទទួល​តួនាទី​សំខាន់​នៅក្នុង​កិច្ចការ​រដ្ឋ​ នៅក្នុង​នោះ​មាន​កិច្ចការ​ទំនាក់​ទំនង​អន្តរ​កូរ៉េ​ និង​កិច្ចការ​​គ្រួសារ​របស់​មេ​ដឹកនាំ​កូរ៉េ​ខាងជើង​ផង​នោះ។

លោក​ Cheong Seong Chang អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន​Sejong​បាន​និយាយ​ថា៖ ​«លោកស្រី ​គីម យ៉ូចុង ជា​និច្ចកាល​អាច​ត្រូវ​បាន​តែង​តាំង​ជា​សមាជិក​ពិសេស​ ឬសមាជិក​ការិយាល័យ​នយោបាយ​នៅពេល​លោក ​គីម ជុងអ៊ុង សម្រេច​ចិត្ត​ធ្វើបែបនេះ ​ហើយ​ឋានៈ​ផ្លូវការ​របស់​លោកស្រី ​អាច​ត្រូវ​បាន​ដំឡើង​ភ្លាមៗ​ ដូច​ករណី​​លោក​ស្រី Jo Yong-won ខណៈ​ដែល​លោក​ស្រី​បាន​ជួយ​លោក​ គីម​ ជុងអ៊ុន ​ក្នុង​សកម្មភាព​សាធារណៈ​របស់​លោក​»៕

អត្ថបទគួរចាប់អារម្មណ៍