ក្រុងបេរូតៈ ក្រុម​បាតុករ​រាប់សិប​នាក់​បាន​រៀបចំ​ធ្វើឡើង​នៅ​ទូទាំង​ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃ​សៅរ៍ ថា​ជា​ផ្នែក​នៃ​ចលនា​តវ៉ា​មួយ​ប្រឆាំង​វិធានការ​បិទ​ប្រទេស ដោយសារ​ឆ្លងរាលដាល​វីរុស​ផ្លូវដង្ហើម​កូរ៉ូណា​ដែល​កំពុង​ជំរុញ​ឲ្យ​មាន​កម្លាំង​ចលនា​នៅក្នុង​ប្រទេស​នេះ​។

ការប្រមូលផ្តុំ​នោះ​ត្រូវបាន​រៀបចំ​ធ្វើ​ឡើង​ជា​រៀងរាល់​សប្តាហ៍ ចាប់​តាំងពី​បានចាប់ផ្តើម​កាលពី​ខែមេសា​ដោយ​បាន​បង្ក​ឲ្យ​មាន​ការជួបជុំ​គ្នា​កាន់តែ​ច្រើនឡើង​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដែល​មនុស្ស​រាប់ពាន់នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅក្នុង​ទីក្រុង​ធំ​ជាច្រើន​នៅ​អាល្លឺម៉ង់​។

ចលនា​នោះ​ត្រូវ​បាន​គេ​មើលឃើញ​ថា ការរឹតត្បិត​របស់​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​ផ្លូវដង្ហើម​កូរ៉ូណា​ថា​ជា​ការចាប់ផ្តើម​របស់​របប​ផ្តាច់ការ​និយម​មួយ ឬ​ជាការ​វាយប្រហារ​ខុសច្បាប់​មួយ​ទៅលើ​សេរីភាព​បុគ្គល​។

អ្នកនាំពាក្យ​ប៉ូលិស​បាន​ថ្លែងប្រាប់ AFP ​ថា ការប្រមូលផ្តុំ​ជិត​ ៣០ ​កន្លែង ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​ទីក្រុង​ប៊ែរឡាំង និង​ការធ្វើ​បាតុកម្ម​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​។

ការតវ៉ា​នានា​ត្រូវ​បានរៀបចំ​ធ្វើឡើង​នៅ​ទូទាំងប្រទេស​អាល្លឺម៉ង់​នៅក្នុង​នោះ​មាន​នៅក្នុង​ទីក្រុង​នូរីមប៊ឺហ្គម៉ូនិក និង​ទីក្រុង​ស្តាតត៍ហ្គាត ទោះបី​ជា​មិនមាន​អ្នកចូលរួម​ច្រើន​នៅក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ក្តី ជាពិសេស​គ្រោង​ធ្វើ​ឡើង​នៅក្នុង​អាកាសធាតុ​ដ៏អាក្រក់​។

យោងតាម​អ្នកនាំពាក្យ​ប៉ូលិស​បាន​ឲ្យ​ដឹងថា នៅ​ទីក្រុង​ហាមប៊ឺហ្គ មនុស្ស​ ៧៥០ ​នាក់​ធ្វើ​បាតុកម្ម​៕ SK