ក្រុង​បាងកក៖​ ក្រុម​ពលករ​ចំណាក​ស្រុក​នៅ​ក្នុង​ព្រះរាជាណាចក្រ​ថៃ​ បាន​រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង ​ដោយសារ​ផល​ប៉ះពាល់​​​​​​សេដ្ឋកិច្ច​​​​បណ្តាល​មក​ពី​ជំងឺ​កូវីដ ​១៩។

ការ​ឆ្លង​រាល​ដាល​​នៃវី​រុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ប្រភេទ​ថ្មី​ដ៏​​ចម្លែក​នេះ បាន​ធ្វើ​ឲ្យ​បះពាល់​ដល់​អាយុ​ជីវិត​មនុស្ស​រាប់​លាន​នាក់​​ នៅ​ជុំវិញ​ពិភព​លោក​។ ​

ចំនួន​អ្នក​ស្លាប់​លើ​សកល​លោក​ បាន​កើន​ឡើង​ជាង ​៣៤៨ ០០០ ​នាក់​ ហើយ​មនុស្ស​ជាង ​៥,៦ ​លាន​នាក់​ផ្សេង​ទៀត​បាន​ឆ្លង​វីរុស​នេះ​។​

ក្រុម​អ្នក​ទាំង​អស់​នោះ​ មិន​មែន​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់ ​ដោយសារ​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ទេ​ គឺ​ពួក​គេ​បាន​ដាក់​ខ្លួន​ឯង​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ ហើយ​វា​បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សកល​។ ​នៅ​ពេល​លទ្ធផល​អាជីវកម្ម​មួយ​បាន​បិទ​ ដោយសារ​ការ​ផ្ទុះ​ជំងឺ​កូវីដ ១៩ ​នោះ​ មនុស្ស​ជា​ច្រើន​លាន​នាក់​ អាច​បាត់បង់​ការងារ​របស់​ពួក​គេ​។​

នៅ​ក្នុង​ព្រះរាជាណាចក្រ​ថៃ​វិញ​ រដ្ឋាភិបាល​បាន​កត់ត្រា​ករណី​ឆ្លង​ចំនួន ​៣ ០៤៥ ​នាក់​ និង ​៥៧ ​នាក់​ផ្សេង​ទៀត ​បាន​ស្លាប់​ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​មាន​មនុស្ស​ជា​ច្រើន​ទៀត​ បាន​រង​ផល​ប៉ះ​ពាល់​ ដោយសារ​ផល​ប៉ះពាល់​​​សេដ្ឋកិច្ច​​​បណ្តាល​ពី​ជំងឺ​កូវីដ ​១៩។​ ​

យោង​តាម​ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ថា​ គឺ​មាន​ពលករ​ចំណាក​ស្រុក ​៣​ លាន​នាក់​ កំពុង​ធ្វើ​ការ​នៅ​ក្នុង​ព្រះរាជាណាចក្រ​ថៃ​ ដោយ​ភាគ​ច្រើន​​ពួក​គេ​មក​ពី​ប្រទេស​មីយ៉ាន់​ម៉ា​ ឡាវ ​និង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​។​ ពួក​គេ​មិន​មាន​​សិទ្ធិ​ទទួល​បាន​កញ្ចប់​ជំនួយ​សង្គ្រោះ​ពី​រដ្ឋាភិបាល​ថៃ​​ទេ​។​

នៅ​ក្នុង​ខេត្ត​ប៉ាតានី​ វិញ​ អ្នកស្រី ​វី ​មាន​វ័យ ​៤០ ​ឆ្នាំ​បាន​ប្រាប់​កាសែត​បាង​កក​ប៉ុស្តិ៍​ថា​ អ្នកស្រី​បាន​ធ្វើ​ការនៅ​ឯ​រោងចក្រ​សារឌីន ​១ ​កន្លែង​ នៅ​មុន​ជំងឺ​កូវីដ ​១៩​ បាន​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​អ្នកស្រី​​ទៅ​ទៀត​។​

ស្ត្រី​ម្នាក់​នោះ​ដែល​បាន​មក​ពី​ព្រះរាជាណាចក្រ​កម្ពុជា​បាន​និយាយ​ថា​ ប្តី​ កូន​ស្រី​ និង​ប្អូនស្រី ​២ ​នាក់​របស់​អ្នក​ស្រី​ ក៏​បាន​ស្ថិត​នៅ​ក្នុង​ព្រះរាជាណាចក្រ​ថៃ​ដែរ ហើយ​ពួក​គេ​​បាន​បាត់បង់​ការងារ​ធ្វើ​។​

អ្នកស្រី​បាន​និយាយ​ថា​ អ្នកស្រី​មិន​បាន​ទទួល​ជំនួយ​ជា​លុយ​កាក់​ខ្លះ​ទេ​​ ហើយ​គ្រួសារ​របស់​អ្នកស្រី​មិន​អាច​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ ដោយសារ​បិទ​ព្រំដែន​។​

អ្នកស្រី ​វី​ បាន​និយាយ​​ថា​ អ្នកស្រី​បាន​រស់នៅ​ដោយ​ក្តី​អស់​សង្ឃឹម​​ទាំង​ស្រុង​ ជាមួយ​ប្តី​របស់​អ្នក​ស្រី ​និង​ប្អូន​ស្រី ​២ ​នាក់​ទៀត​នៅ​ទី​នេះ​ នៅ​ក្នុង​ព្រះរាជាណាចក្រ​ថៃ​ មុន​ជំងឺ​កូវីដ ១៩ ​បង្ក​បញ្ហា​នៅ​ទូទាំង​ពិភព​លោក​ទៅ​ទៀត​។​

អ្នកស្រី​ និង​ប្តី​បាន​ធ្វើ​ការ​នៅ​​រោងចក្រ​សារឌីន​នៅ​ក្នុង​ខេត្ត​​ប៉ាតានី​​នៃ​ប្រទេស​​ថៃ ​​នេះ​​រយៈពេល ​៤​ ឆ្នាំ​ហើយ៕ ​BKP/SK