The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ពលរដ្ឋ​ក្រុង​ហុងកុង​​ ​តវ៉ា​​ទាមទារ​ឲ្យ​លុប​ចោល​សេចក្តី​ព្រាង​ច្បាប់​បត្យាប័ន

ពលរដ្ឋ​ក្រុង​ហុងកុង​​ ​តវ៉ា​​ទាមទារ​ឲ្យ​លុប​ចោល​សេចក្តី​ព្រាង​ច្បាប់​បត្យាប័ន

Content image - Phnom Penh Post
ប្រជាជន​នៅ​ក្រុង​ហុងកុង​ ធ្វើ​ការ​តវ៉ា​ប្រឆាំង​សេចក្តីព្រាង​ច្បាប់​បត្យាប័ន​កាល​ពី​ម្សិលមិញ​។ AFP

ពលរដ្ឋ​ក្រុង​ហុងកុង​​ ​តវ៉ា​​ទាមទារ​ឲ្យ​លុប​ចោល​សេចក្តី​ព្រាង​ច្បាប់​បត្យាប័ន

ក្រុង​ហុងកុងៈ ​ហ្វូង​អ្នក​តវ៉ា ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ក្រុង​ហុងកុង​កាល​ពី​ថ្ងៃ​អាទិត្យ​ ខណៈ​ដែល​កំហឹង​កាន់​តែ​កើន​ឡើង​ជុំវិញ​ផែនការ​នានា​ ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​ទៅ​ប្រទេស​ ចិន ​ជា​សំណើ​មួយ​ដែល​បាន​បង្ក​ឲ្យ​មាន​ការ​​រិះគន់​ខ្លាំងៗ​ពី​សាធារណជន​ប្រឆាំង​ក្រុម​មេ​ដឹកនាំ ​ដែល​គាំទ្រ​ក្រុង​ប៉េកាំង​របស់​ក្រុម​នេះ ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​។

ប្រជាជន​រាប់​ម៊ឺន​នាក់ ​បាន​ដើរ​ហែ​ក្បួន​ទាំង​កណ្តាល​ថ្ងៃ​ក្តៅ​ឆ្លង​កាត់​ផ្លូវ​នានា​នៃ​កោះ​ដ៏​ធំ​របស់​មជ្ឈមណ្ឌល​​ហិរញ្ញវត្ថុ​នេះ ​ដោយ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​ច្បាប់​បត្យាប័ន ​ដែល​ត្រូវ​បាន​គេ​គ្រោង​ធ្វើ​នេះ។

ក្រុម​មេ​ដឹកនាំ​គាំទ្រ​ក្រុង​ប៉េកាំង​របស់​ក្រុម​នេះ ​កំពុង​ជំរុញ​ឲ្យ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​តាមរយៈ​សភា ដែល​នឹង​អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​ទៅ​តាម​យុត្ថាធិការ ​ដែល​មិន​ទាន់​មាន​កិច្ច​ព្រមព្រៀង​ណា​មួយ​ទេ​ ក្នុង​នោះ​មាន​ចិន​ដី​គោក​សម្រាប់​លើក​ដំបូង។

ម្ចាស់​ហាង​កាហ្វេ​ឈ្មោះ ​Marco Ng ​បាន​និយាយ​ថា ​លោក​បាន​បិទ​ហាង ​ដើម្បី​ចូល​រួម​ហែ​ក្បួន​តវ៉ា​ដែរ។

ម្ចាស់​កាហ្វេ​មាន​វ័យ ​២៦ ​ឆ្នាំ ​បាន​ប្រាប់ ​AFP ថា​៖ «ក្រុង​របស់​យើង​មាន​បញ្ហា​ច្រើន​ជាង​អាជីវកម្ម​របស់​យើង​។ ​បើ​យើង​មិន​និយាយ​ទេ ​រដ្ឋាភិបាល​នឹង​មិន​ស្តាប់​កង្វល់​របស់​យើង​ទេ​»។

Ivan Wong ជា​សិស្ស​មាន​វ័យ ​១៨ ​ឆ្នាំ​ បាន​និយាយ​ថា៖ ​«សំឡេង​របស់​ប្រជាជន ​មិន​ត្រូវ​បាន​គេ​ឮ​ឡើយ។ ​​សេចក្តី​ព្រាង​ច្បាប់​នេះ ​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ របស់​ក្រុង​ហុងកុង​ទេ​ ថែម​ទាំង​​ប៉ះពាល់​​ដល់​ប្រព័ន្ធ​ច្បាប់​របស់​យើង​ទៀត​ផង​»៕ AFP/PSA ​

អត្ថបទគួរចាប់អារម្មណ៍