ក្រុ​ងហ្ស៊េរុយសាឡិមៈ មន្ត្រី​អុីស្រា​អែល​ និង​ប៉ា​ឡេ​ស្ទី​ន​ បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ ត្រូវបាន​បាញ់​សម្លាប់​ដោយ​ប៉ូលិស​នៅ​ខាង​ក្រៅ​ទី​ក្រុង​ហ្ស៊េរុយសា​ឡិ​មចាស់ ​កាលពី​ថ្ងៃ​អង្គារ ​បន្ទាប់ពី​គេ​ត្រូវបាន​ចោទ​ប្រកាន់ថា​បាន​ប៉ុនប៉ង​វាយ​ប្រហារ​ដោយ​ការ​ចាក់នឹង​កំបិត​។

ប៉ូលិស​អ៊ីស្រា​អែល ​បាន​រាយការណ៍​ថា៖« ការ​ប៉ុន​ប៉ង​វាយ​ប្រហារ​ដោយ​ការ​ចាក់​​នឹ​ងកំបិត​»នេះ​ បាន​កើត​ឡើង​ នៅ​ជិត​ច្រកទ្វារក្រុង​​ដាម៉ាស ហើយ​ប៉ូលីស​នៅ​កន្លែង​កើត​ហេតុ​ បាន​រារាំង​ជន​សង្ស័យ»។

ក្រសួង​សុខា​ភិបាល​ប៉ា​ឡេ​ស្ទី​ន ​បាន​និយាយ​ថា​ ខ្លួន​ត្រូវបាន​គេ​ជូនដំណឹង​អំពី​ការស្លាប់​របស់​ជន​ស៊ីវិល​ម្នាក់​ដោយ​ការ​បាញ់​នឹង​កាំ​ភ្លើង។

ការ​ប៉ុន​ប៉ង​វាយ​ប្រហារ​នេះ​ បាន​កើត​ឡើង​នៅ​ចំពេល​ថ្ងៃ​ឈប់​សម្រាក Yom Kippur ដ៏​ពិសិដ្ឋ​ដែល​ជា​ថ្ងៃ​បុណ្យ​ធំ​បំផុត​នៅ​ក្នុង​ប្រតិ​ទិន​ជនជាតិ​ជ្វី​ហ្វ ​ដែល​វា​ត្រូវបាន​ចាប់ផ្តើម​ដោយ​មាន​ជនជាតិ​ជ្វី​ហ្វ​រាប់​ពាន់​នាក់​នាំគ្នា​ចូល​រួម អធិ​ស្ឋាន​​នៅ​ក្នុង​ទីក្រុង​ចាស់នេះ​៕ NS