
ក្រុងភើម៉ាតាងប៉ុះ: ពលរដ្ឋម៉ាឡេស៊ីបានបោះឆ្នោតកាលពីថ្ងៃអាទិត្យដោយរដ្ឋាភិបាលកាន់អំណាចយូរបំផុតមួយនៅក្នុងពិភពលោកព្យាយាមទប់ស្កាត់បរាជ័យដំបូងមិនធ្លាប់មានប្រឆាំងនឹងគណបក្សប្រឆាំងដែលកំពុងឡើងកូដមួយនិងបានសន្យាធ្វើកំណែទម្រង់ទាំងស្រុង។
មនុស្សឈរតម្រង់ជួរចម្ងាយរហូតដល់មួយគ.ម.ត្រូវគេរាយការណ៍ខណៈការបោះឆ្នោតបានដំណើរការនៅស្ថានីយបោះឆ្នោតជាង៨ពាន់កន្លែងទូទាំងប្រទេសក្នុងការចេញមកបោះឆ្នោតដ៏ច្រើនសន្ធឹកសន្ធាប់មួយដែលក្រុមអ្នកវិភាគបាននិយាយថា អាចលើកស្ទួយគណបក្សប្រឆាំង។
ប៉ុន្តែក្រុមអ្នកបោះឆ្នោតបានប្រើអ៊ីនធឺណិតទាំងហ្វូងដើម្បីចោទប្រកាន់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ពីបទព្យាយាមលួចបន្លំនៅក្នុងការបោះឆ្នោតនេះ ខណៈទឹកខ្មៅលុបមិនជ្រះដែលលោកនាយករដ្ឋមន្ត្រីបានធានាអះអាងប្រឆាំងនឹងការបន្លំរបស់អ្នកបោះឆ្នោត ត្រូវបានរកឃើញថាងាយលុបជ្រះ។
ចាប់តាំងពីឯករាជ្យឆ្នាំ១៩៥៧រហូតដល់ថ្ងៃអាទិត្យ ឧត្តមភាព របស់ក្រុមកាន់អំណាចដែលគ្របដណ្តប់ដោយក្រុមបង្រួបបង្រួមជាតិម៉ាឡេស៊ី(UMNO) និងពេលនេះដឹកនាំដោយលោកណាជីបមិនត្រូវបានគំរាមកំហែងទេ។
ប៉ុន្តែបក្សប្រឆាំង«កាតិកាប្រជាជន» (Pakatan Rakyat)ដឹកនាំដោយអតីតតារាUMNO លោក អាន់វ៉ារ អ៊ីប្រាហ៊ីមបានធ្វើឲ្យប្រទេសភ្ញាក់ផ្អើលជាមួយការកើនសំឡេងក្នុងការបោះឆ្នោតឆ្នាំ២០០៨ជាប្រវត្តិសាស្ត ហើយការបោះឆ្នោតកាលពីថ្ងៃអាទិត្យត្រូវបានគេទន្ទឹងចាំមើលយ៉ាងអន្ទះសាតាំងពីពេលនោះមក។
បន្ទាប់ពីលោកបានទម្លាក់សន្ធឹកឆ្នោតរបស់លោកចូលក្នុងហិប ឆ្នោតនៅមណ្ឌលដែលលោកឈរឈ្មោះក្នុងរដ្ឋប៉េណាំងលោកអាន់ វ៉ារ អាយុ៦៥ឆ្នាំបាននិយាយថា៖«មានការកើនឡើងយ៉ាងច្បាស់ មិនអាចប្រកែកបានដ៏ធំ និងការប្រែប្រួលដ៏ធំក្នុងចំណោមប្រជាជនទូទាំងជនជាតិភាគតិច»។ លោកបានថ្លែងថា៖«តាមបំណងព្រះ! យើងនឹងឈ្នះ»៕ CC