The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ពូទីន ​និង​ម៉ាក្រុង ​​សន្ទនា​គ្នា​​តាម​ទូរស័ព្ទ ​ជុំវិញ​វិបត្តិ​នៅ​លីប៊ី​

ពូទីន ​និង​ម៉ាក្រុង ​​សន្ទនា​គ្នា​​តាម​ទូរស័ព្ទ ​ជុំវិញ​វិបត្តិ​នៅ​លីប៊ី​

Content image - Phnom Penh Post
លោក​​ វ៉្លាឌី​មៀរ​ ពូទីន​ ថ្លែង​នៅ​​​អំឡុង​​ពេល​ធ្វើ​សន្ន​ិ​សីទ​កាសែ​ត​រួម​ ក្រោយ​ពី​កិច្ចប្រជុំ​នៅទីក្រុង​ម៉ូ​ស្គូ។ AFP

ពូទីន ​និង​ម៉ាក្រុង ​​សន្ទនា​គ្នា​​តាម​ទូរស័ព្ទ ​ជុំវិញ​វិបត្តិ​នៅ​លីប៊ី​

ក្រុង​ម៉ូស្គូ៖ ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ វិមាន​ក្រឹម​ឡាំង​បាន​ថ្លែង​ថា ​ប្រធានាធិបតី​រុស្ស៊ី​លោក ​វ៉្លាឌីមៀរ​ ពូទីន​ និង​សមភាគី​បារាំង​របស់​លោក ​គឺ​លោក ​អេម៉ានុយអែល​ ម៉ាក្រុង​ បាន​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ​បាន​ពិភាក្សា​អំពី​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស ​លីប៊ី​ និង​បទ​ឈប់​បាញ់​ដ៏​មាន​សារៈសំខាន់​មួយ​ផង​ដែរ​។​

សេចក្តី​ថ្លែងការណ៍​បាន​ឲ្យ​ដឹង​ថា៖ ​«​នៅ​ក្នុង​ក្របខ័ណ្ឌ​កិច្ច​ព្រមព្រៀង​រុស្ស៊ី​ និង​តួកគី​ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី ​៨ ​ខែមករា​នៅ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​ ជា​ការ​គាំទ្រ​ដ៏​មាន​សារៈសំខាន់​របស់​ភាគី​ជម្លោះ​ទាំង ​២​ ជាមួយ​បទ​ឈប់​បាញ់​បាន​ប្រកាស​ចាប់​​ពី​ថ្ងៃ​ទី ​១២ ​ខែ​មករា ត្រូវ​បាន​ទទួល​ស្គាល់​»​។​

សេចក្តី​ថ្លែងការណ៍​បន្ថែម​ថា​ នៅ​អំឡុង​ពេល​សន្ទនា​តាម​ទូរស័ព្ទ​មេ​ដឹកនាំ​ទាំង ​២ ​​បាន​បញ្ជាក់​អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា​ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ជួយ​នៅ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ ​និង​ការ​ទូត​ និង​បង្ហាញ​អំពី​គោល​បំណង​ក្នុង​ការ​ចូលរួម​គ្រប់​មធ្យោបាយ​ទាំង​អស់​ ដើម្បី​ធ្វើ​ការ​រៀបចំ​ផែនការ​កិច្ច​ប្រជុំ​អន្តរជាតិ ​ស្តីពី​ប្រទេស ​លីប៊ី ​ឲ្យ​ទទួល​បាន​ជោគជ័យ​នៅ​​ទីក្រុង​ប៊ែរឡាំង​។​

យោង​ទៅ​តាម​សេចក្តី​ថ្លែងការណ៍​បាន​ឲ្យ​ដឹង​ថា ​លោក ប្រធានាធិបតី​រុស្ស៊ី ​ វ៉្លាឌី​មៀ ពូទីន ​និង​លោក​ប្រធានាធិបតី​បារាំង​​អេម៉ានុយអែល​ ម៉ាក្រុង ​បាន​ពិភាក្សា​ជម្លោះ​នៅ​ក្នុង​ប្រទេស ​អ៊ុយក្រែន​ និង​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស អ៊ីរ៉ង់​ និង​ស៊ីរី​៕ Xinhua/SK

អត្ថបទគួរចាប់អារម្មណ៍