ក្រុងវ៉ាស៊ីនតោនៈ ព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃពុធ បានដោះស្រាយជាមួយបក្សទាំង ២ ដែលនាំគ្នាស្តីបន្ទោសគោលនយោបាយបរទេសរបស់លោក ដូណាល់ ត្រាំ និងសម្ព័ន្ធមិត្តជាមួយក្រុងរីយ៉ាដរបស់លោក ដែលបានបោះឆ្នោតដើម្បីបញ្ចប់ការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមបង្ហូរឈាមដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតនៅយេម៉ែន។
ក្រុមតំណាងរាស្ត្រនៅក្នុងសភាគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានអនុម័តកាត់បន្ថយអំណាចប្រធានាធិបតីជាប្រវត្តិសាស្ត្រមួយ ដែលលោក ដូណាល់ ត្រាំ ផ្ទាល់ «បានបញ្ជាឲ្យដកកងកម្លាំង អាមេរិកចេញពីកន្លែងសង្គ្រាម ឬកន្លែងដែលមានឥទ្ធិពលរបស់សាធារណរដ្ឋយេម៉ែន» ក្នុងរយៈពេល ៣០ ថ្ងៃនោះ។
ព្រឹទ្ធសភាបានបោះឆ្នោតទទួលបានចំនួន ៥៤ ទល់ ៤៦ សំឡេង ដោយមានសមាជិកបក្សសាធារណរដ្ឋ ៧ រូបមិនគាំទ្រប្រធានាធិបតី ហើយនឹងចូលរួមជាមួយនឹងគណបក្ស ប្រជាធិបតេយ្យ។
បច្ចុប្បន្ននេះ ឯកសារទាំងនោះ ត្រូវបានដាក់ជូនទៅសភាដឹកនាំដោយបក្សប្រជាធិបតេយ្យ ដែលបានអនុម័តវិធានការស្រដៀងគ្នាមួយ ដែលបានជាប់គាំងនៅដើមឆ្នាំនេះ ហើយដែលទំនងជាត្រូវអនុម័តដោយកិច្ចប្រឹងប្រែងថ្មីបំផុតនេះ។
សេតវិមានបានគំរាមកំហែងវេតូ ដោយហៅវិធានការនោះថាជា «កំហុស» មួយ ហើយនិយាយទៀតថា វិធានការនោះ នឹងធ្វើឲ្យគ្រោះថ្នាក់ដល់ទំនាក់ទំនងទ្វេភាគីនៅក្នុងតំបន់ និងធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពរបស់ក្រុងវ៉ាស៊ីនតោនក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយម។
ប៉ុន្តែការអនុម័តរបស់ព្រឹទ្ធសភានេះ នឹងបង្កើតជាប្រវត្តិសាស្ត្រមួយ។ នេះ គឺជាវិធានការដំបូង ដែលត្រូវបានអនុម័តដោយព្រឹទ្ធសភា៕ AFP/SK